ជាតិ
ឱសានវាទថ្មី! សម្ដេច ហ៊ុន សែន ឱ្យលុបអាជ្ញាបណ្ណ VOD បើមិនសុំទោសត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ កុម្ភៈ
12, Feb 2023 , 10:53 am        
រូបភាព
សម្ដេច ហ៊ុន សែន បានចេញឱសានវាទជាថ្មី ដោយទុកពេលឱ្យស្ថាប័ន VOD សុំទោសចំពោះការផ្សាយខ្លួន នៅត្រឹមម៉ោង១០ ព្រឹក ថ្ងៃទី១៣ កុម្ភៈ ។ បើមិនមានការសុំទោសជាផ្លូវការទេ នោះសម្ដេច នឹងបញ្ជាឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់ VOD។

 
« ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទី ថ្ងៃទី១៣ កុម្ភះ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»។ នេះជាសំណេរលើកទី២ របស់សម្ដេច ហ៊ុន សែន។

អត្ថបទទាក់ទង
 

សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងថ្នាក់ដឹកនាំវិទ្យុ VOD នៅថ្ងៃទី១២ កុម្ភៈនេះ ប៉ុន្តែមិនទាន់បានឡើយ៕

Tag:
 ហ៊ុន សែន
  នយោបាយ
  កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com