ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
៥​ចំនុច ធ្វើឲ្យ​ថ្លើម​អ្នក​មាន​សុខភាព​ល្អ​
02, Jul 2023 , 6:59 am        
រូបភាព
​ប្រសិន​ជា​អ្នក​ចង់​ឲ្យ​ថ្លើម​អ្នក មាន​សុខភាព​ល្អ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 
​អ្នក​គួរតែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១១ ព្រោះ​ចន្លោះ​ម៉ោង​១១ ដល់​ម៉ោង​១ ជា​ពេលវេលា​ដែល​ថ្លើម​កំពុងតែ​បញ្ចេញ​ជាតិពុល​។ ដូចនេះ វា​ត្រូវកា​រគេង​លក់​ស្ងប់ ដើម្បី​បញ្ចេញ​ជាតិពុល​ទាំងនោះ​។​
​អ្នក​មិនគួរ​ញ៉ាំ​ថ្នាំ​ច្រើនទេ មិន​ថា​ថ្នាំ​ចិន ឬ​ថ្នាំបារាំង​ទេ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ថ្លើម​អ្នក​ទាំងអស់​។​
 
​អ្នក​គួរតែបង្កើត​ទម្លាប់​ហាត់ប្រាណ​ឲ្យបាន​ច្រើន​។ ការ​ហាត់ប្រាណ​ទាំងនេះ ក៏​អាច​ជួយ​ថែរក្សា​ថ្លើម​អ្នក​មិន​ឲ្យ​កើតមានប​ញ្ហា​ដែរ​។​
 
​ការរក្សា​ទម្ងន់​ឲ្យនៅ​ឋេ​រ ក៏​ជា​វិធី​មួយ​ក្នុង​ការការពារ​ថ្លើម​ដែរ​។ នៅពេលដែល​យើង​មិនសូវ​ធាត់​ខ្លាំង វា​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ឡើយ​។​
 
​ការរក្សា​ចិត្ត​ឲ្យ​ស្ងប់ ហើយ​សប្បាយរីករាយ ក៏​ជា​វិធី​ពិសេស​មួយ​ដែល​អាច​ការពារ​ថ្លើម​អ្នក​មិនឲ្យ​មាន​ជំងឺ​ដូចគ្នា​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com