ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ការ​ហាត់ប្រាណ​មាន​ប្រយោជន៍​ចំពោះ​បេះដូង​ដូចម្តេច​?
18, Feb 2023 , 6:59 am        
រូបភាព
អ្នកស្រាវជ្រាវ​បាន​អះអាងថា ការ​ហាត់ប្រាណ​ដែល​ខ្លាំងក្លា​តាម​មូលដ្ឋាន​ជា​ទៀងទាត់​ដូចជា ការរត់​យឺតៗ​, ការ​ហែល​ទឹក​, ការចូលរួម​សកម្មភាព​ហាត់ប្រាណ​បែប​អែរ៉ូ​បិច សុទ្ធតែ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន ២០​ភាគរយ​។ ការ​ហាត់ប្រាណ​មាន​ប្រយោជន៍​ច្រើន​ទោះបីជា​ហាត់​តិចតួច​ក៏​ដោយ​ដូចជា ការដើរ​ក្នុង​ចំងាយ​៦​គីឡូ​ម៉ែត ឬ​វែង​ជាង​នេះ​រយៈពេល​ច្រើនដង​ជាប្រចាំ​សប្តាហ៍ ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន ១០​ភាគរយ​ដែរ​។​

 
​ផ្ទុយទៅវិញ ការរស់នៅ​ក្នុង​ស្ថានភាព​អង្គុយ​រហូត​ច្រើន​តែ​ជា​សញ្ញា​បញ្ជាក់​អំពី​ការប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​បេះដូង​។ ខាងក្រោម​នេះ​គឺជា​ចំនុច​ជាច្រើន​ដែល​បញ្ជាក់ថា​ការ​ហាត់ប្រាណ​មាន​ប្រយោជន៍​ចំពោះ​បេះដូង​អ្នក​៖
 
១. ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ជួយ​ពង្រឹង​ដល់​បេះដូង និង​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​ទាំងមូល​។​
២. វា​ជួយ​សម្រួល​ដល់​របត់​ឈម​រត់ និង​រាងកាយ​ប្រើប្រាស់​អុកស៊ីសែន​បាន​យ៉ាង​ល្អ​ជាង​មុន​។​
 
៣. ការ​ហាត់ប្រាណ​រាល់ថ្ងៃ​ជួយ​ពង្រឹង​ដល់​រោគសញ្ញា​នៃ​ការ​ខ្សោយបេះដូង​បាន​ច្រើន​។​
៤. នៅពេល​រាងកាយ​មាន​ទម្លាប់​ហាត់ប្រាណ​ហើយ វា​នឹង​ជួយ​បង្កើន​ការអត់ធ្មត់​។​
 
៥. អ្វី​ដែល​ជួន​គ្នា​នោះ​គឺថា វា​ជួយ​សាច់​និង​បង្កើន​កម្លាំង​របស់​សាច់ដុំ​។​
៦. ការ​ហាត់ប្រាណ​ក៏​ជួយ​អោយ​ឆ្អឹង​ក្នុង​រាងកាយ​រឹងមាំ​ដែរ​។​
 
៧. ជា​លទ្ធផល មាន​ការរីកចម្រើន​មួយ​ក្នុង​តុល្យភាព​រាងកាយ និង​ភាពបត់បែន​របស់​សន្លាក់​។​
៨. ការ​ហាត់ប្រាណ​មាន​ការចូលរួម​ដុត​កំទេច​ជាតិ​ខ្លាញ់​ដែល​មិន​ត្រូវការ​។ លទ្ធផល​ក្នុង​រា​កាយ​នេះ​នឹង​ធ្វើអោយ​ទម្ងន់​ស្ថិតក្នុង​សភាព​សុខភាព​ល្អ​។​
 
៩. ការ​ហាត់ប្រាណ​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​, ការគោរព​ខ្លួនឯង និង​ស្រឡាញ់​ខ្លួនឯង​។​
១០. ចាប់តាំងពី​រាងកាយ​កំពុងតែ​ដំណើរការ​យ៉ាង​ល្អ​មក វា​ក៏​នឹង​មិន​អាច​អោយ​អ្នក​មាន​ស្ត្រេ​សទៀត​ដែរ​។ ក្នុង​ចិត្ត​គឺ​គ្មាន​សម្ពាធ​, ការ​ថប់​អារម្មណ៍ និង​ការបាក់​ទឹកចិត្ត​អ្វី​ទាំងអស់​។​
 
១១. រឿងនេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ដេក​
១២. អ្នក​នឹងមាន​សន្តិភាព​ជាមួយ​ខ្លួន​ឯង​, បន្ធូរ​អារម្មណ៍​បាន​ច្រើន​, សម្រាក​, និង​មាន​សុខភាព​ល្អ​។​
 
​ជីវិត​ដែល​គ្មាន​សម្ពាធ​, រស់​នៅ​មាន​សន្តិភាព និង​កិច្ចប្រតិបត្តិការ​យ៉ាង​ល្អ​បំផុត​សម្រាប់​រាងកាយ វា​នឹង​ផ្តល់​នូវ​សាច់ដុំ និង​ឆ្អឹង​ដ៏​រឹងមាំ​។ ការ​ហាត់ប្រាណ​ជួយ​ពង្រឹង​ដល់​សាច់ដុំ​បេះដូង​បាន​យ៉ាង​ល្អ​។
​ទម្លាប់​ដ៏​ទៀងទាត់​មួយ​ដែល​មាន​ការចូលរួម​ដោយ​ការ​ហាត់ប្រាណ​ទៅលើ​បេះដូង​-​សរសៃឈាម​ត្រូវ​បាន​គេ​យល់​ថា​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពង្រឹង​ដល់​សុខភាព​បេះដូង​។​
 
​ជា​លទ្ធផល សម្តត្ថភាព​បេះដូង​ក្នុង​ការទទួលយក​ស្ត្រេ​ស​ច្រើន​ប្រភេទ នឹង​ត្រូវបាន​សម្រួល​នៅក្នុង​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​បាន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ចាប់​តាំ​ពី​មាន​ទម្លាប់​ហាត់ប្រាណ​ជា​ទៀងទាត់​បាន​ជួយ​អោយ​លំហូរ​ឈាម​ល្អ​មក វា​ក៏​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅក្នុង​សាច់ដុំ​បេះ​ដូង​បាន​ដែរ ដែល​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​បេះដូង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com