ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៣ ចំណុច​សំខាន់​បំផុត ដើម្បី​ក្លាយជា​ឪពុក​ម្តាយ​ល្អ​
20, Feb 2023 , 6:59 am        
រូបភាព


១. ចំណាយ​ពេល​ច្រើន នៅ​ជាមួយ​កូន​
​ទោះបីជា​អ្នក​រវល់​ជាមួយនឹង​ការងារ ឬ​អ្វី​ក៏ដោយ អ្នក​ត្រូវ​ដាក់​ផែនការ ឬ​កាលវិភាគ ដើម្បី​នៅ​ជាមួយ​កូន កំដរគេ​សិក្សា ហាត់ប្រាណ ឬ​លេង​កំសាន្ត​ជាដើម​។ កង្វះ​ការ​នៅ​ជាមួយគ្នា នឹង​ធ្វើ​ឲ្យ​កូន​ខ្វះ​ភាពកក់ក្តៅ ហើយ​ភាពស្និទ្ធស្នាល​របស់​អ្នក និង​កូន ក៏​កាន់តែ​ឆ្ងាយ​ទៅៗ​ដែរ​។ ពេលខ្លះ កូន​អាច​ភ្លេច​មុខ ឬ​ស្អប់​អ្នក​ទៀតផង​។​
 
២. កុំ​ប្រើ​អំពើហឹង្សា​លើ​កូន​
​នេះ​ជា​ចំណុច​សំខាន់​បំផុត ដើម្បី​ក្លាយជា​ឪពុក​ម្តាយ​ល្អ ដូច្នេះ ទោះបីជា​អ្នក​ខឹង នឹង​កូន​យ៉ាងណាក្តី អ្នក​ត្រូវ​ទប់​អារម្មណ៍ ហើយ​ពន្យល់​គេ​តាម​សម្រួល​។ ការប្រើ​អំពើហឹង្សា វា​គ្មាន​ប្រយោជន៍​អ្វី​នោះទេ គឺ​បាន​តែ​កូន​ស្អប់ កូន​មាន​ជំងឺ​ផ្លូវចិត្ត ហើយ​ខ្លាច​គេ​ខ្លាច​ឯង​ប៉ុណ្ណោះ ហើយ​ថ្ងៃក្រោយ គេ​នឹង​អនុវត្ត​តាម​អ្នក ពេល​គេ​ខឹង​ម្តងៗ​។​
 
៣. ធ្វើជា​គម្រូ​ល្អ​
​វា​ក៏​ជា​ចំណុច ដែល​មិន​អាច​អត់​បាន​នោះ​ដែរ ពីព្រោះ មាន​តែ​អំពើ​ល្អ​ទេ ទើប​អាច​បង្រៀន​គេ​បាន​ល្អ ជាង​ការនិយាយ​ល្អ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com