ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​ធ្វើ​ទឹកក្រឡុក​ផ្លែ​ចេក​សម្រាប់​អាហារ​ពេលព្រឹក​
17, Feb 2023 , 10:59 pm        
រូបភាព
ផ្លែ​ចេក​ក្រៅពី​អាច​យក​មក​ទទួល​ទាន​ធម្មតា អ្នក​ក៏​អាច​យក​វា​មក​ធ្វើ​ភេសជ្ជៈ​ផ្តល់​ថាមពល នៅក្នុង​ពេល​ព្រឹក​ផងដែរ ។ ថ្ងៃនេះ​វេបសាយ​សុខភាព សូម​ធ្វើ​ការបង្ហាញ​នូវ​វិធី​ធ្វើ ទឹកក្រឡុក​ផ្លែ​ចេក​សម្រាប់​ជា​អាហារ​ពេលព្រឹក​។

 
​គ្រឿងផ្សំ​៖
•​    ​ផ្លែ​ចេក​ចិត​ជា​ចំណិត​ដាក់​ក្លាសេ​អោយ​កក
•​    ​ទឹក​សណ្តែក ៣/៤​នៃ​កែវ​
•​    ​ទឹកសេរ៉ូ ១​ស្លាបព្រា​បាយ (maple syrup)
•​    ​ក្រែ​មវ៉ា​នីឡា ១/២ ស្លាបព្រា​កាហ្វេ​
 
​បន្ទាប់មក​ដាក់​គ្រឿង​ទាំងអស់នេះ ចូលទៅ​ក្នុង​ម៉ាស៊ីន​កិន​ទឹកក្រឡុក ហើយ​កិន​វា​អោយ​ម៉ដ្ឋ រហូតដល់​មាន​សភាព​ខា​ប់ៗ​ជា​គ្រីម នោះ​អ្នក​អាច​ចាក់​ចូល​កែវ ហើយ​ទទួលទាន ទៅ​តាម​បរិមាណ​ដែល​អ្នកត្រូវការ​។​
 
អត្ថប្រយោជន៍​នៃ​ទឹកក្រឡុក​ផ្លែ​ចេក​ចំពោះ​សុខភាព​៖

១. ផ្តល់​ផល​ល្អ​ចំពោះ​បេះដូង​
២. ជួយ​ដោះស្រាយ​អាការៈ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
៣. សម្បូរ​ទៅ​ដោយ​សារជាតិ​ស​សៃ​
៤. ជួយ​រក្សា​អោយ​ឆ្អឹង​រឹងមាំ​
៥. អាច​ជួយ​បង្ការ ប្រឆាំង​នឹង​ជំងឺ​មហារីក​តម្រងនោម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com