កីឡាអន្តរជាតិ
អន្តរជាតិ
Europa វគ្គជម្រុះ១៦ក្រុម៖ លទ្ទផល ២-២ នៅ Nou Camp ជួយ Man Utd មានប្រៀបលើ Barca នៅជើងទី២
17, Feb 2023 , 10:15 am        
រូបភាព
Barcelona វាយបកតាមស្មើ Manchester United ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតជើងទី១ វគ្គជម្រុះ១៦ក្រុម UEFA Europa League។ តាមរយៈលទ្ធផលស្មើនៅ Nou Camp នេះ ធ្វើឱ្យបិសាចក្រហមក្លាយជាក្រុមមានប្រៀបសម្រាប់ជំនួនជើងទី២នៅកីឡដ្ឋាន Old Trafford។



នាជំនួបវគ្គជម្រុះជើងទី១នៅរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ម្ចាស់ផ្ទះ Barcelona ជាអ្នកសម្រេចទីនាំមុខមុននៅនាទី៥០ ដោយការតែតរបស់ខ្សែការពារ Marcos Alonso។ ២នាទីបន្ទាប់ពីការនាំមុខនេះ Marcus Rashford រកគ្រាប់តាមស្មើឱ្យ Man Utd វិញ មុនពេល Jules Kounde ធ្វើឱ្យបានចូលទីខ្លួនឯងនៅ៧នាទីបន្ទាប់ ដែលធ្វើឱ្យបិសាចក្រហមនាំមុខក្រុមអ្នកមានបុណ្យ ២-១ វិញ។
 
ការនាំមុខរបស់ Man Utd រក្សាបានតែជាង១០នាទីប៉ុណ្ណោះ ពោលនៅនាទី៧៦ Raphinha ស៊ុតតាមស្មើឱ្យ Barcelona វិញ ដោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២។
 
លទ្ធផលស្មើគ្នានៅ Nou Camp ជើងទី១នេះ បានជួយឱ្យក្រុមដែលមានលោក Erik ten Hag ជាអ្នកចាត់ការទូទៅមានប្រៀបលើក្រុមលោក Xavi Hernandez នៅជំនួបជើងទី២។ ការប្រកួតជើងទី២ដែលធ្វើនៅ Old Trafford ក្រុម Man Utd មានគ្រាប់បាល់ចំណេញក្រៅដៅ២គ្រាប់ ដូច្នេះពួកគេត្រូការត្រឹមស្មើ ១-១ ឬ ០-០ នឹងឆ្លងផុតវគ្គជម្រុះ play-off ១៦ក្រុមនេះ។
 
លទ្ធផការប្រកួតគូផ្សេងទៀតក្នុងវគ្គជម្រុះ១៦ក្រុមមាន៖
 
Bayer Leverkusen ២–៣ Monaco
 
Juventus ១–១ Nantes
 
Sevilla ៣–០ PSV
 
Sporting CP ១–១ FC Midtjylland
 
Ajax ០–០ Union Berlin
 
FC Salzburg ១–០​ Roma
Shakhtar Donetsk ២-១ Rennes ៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com