ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោងមានជ័យ រ៉េស៊ីដិនស៍ មានជម្រើសវីឡា៤ ប្រភេទ និងហ្សបហោស៍ ២ប្រភេទ នាំមកនូវការរស់នៅប្រកបដោយឧត្តមភាព និងប្រណិតភាព
× គម្រោងមានជ័យ រ៉េស៊ីដិនស៍ ដោយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន គឺជាគម្រោងលំនៅឋានដ៏ប្រណិតភាព ដែលស្ថិតនៅក្នុងតំបន់ប្រកបដោយសក្តានុពល ក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានបើកលក់ជាផ្លូវការ សម្រាប់អ្នកដែលមានបំណងទិញលំនៅឋានសម្រាប់ការរស់នៅប្រកបដោយឧត្ដមភាព និងភាពស៊ីវីល័យក្នុងទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែកុម្ភៈ គម្រោងលំនៅឋានលើកដំបូង នឹងត្រូវបើកសម្ពោធការលក់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ាណែត ក្រោមការរៀបចំដោយ លោកលឹម រស់ និងលោកស្រី សុទ្ធី ម៉ូនីកា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ។
គម្រោងមានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំសម្បើមមួយ នៅលើផ្ទៃដីទំហំ ២០ ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ កាន់តែពិសេស គម្រោងនេះត្រូវបានអភិវឌ្ឍនៅជាប់នឹងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3) ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ដោយលោកអ្នកអាចធ្វើដំណើរតាមរយៈថ្មើរជើង ពីគម្រោងតែម្ដង។
គម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ មានជម្រើសវីឡាដល់ទៅ ៤ ប្រភេទ និងហ្សបហោស៍ដល់ទៅ ២ ប្រភេទ ដែលជម្រើសវីឡាមានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និង វីឡាព្រីនសេស ខណៈដែលជម្រើស ហ្សបហោស៍ មាន ហ្សបហោស៍ និង ហ្សបហោស៍ស្ពេសហ្សល ។ លំនៅឋាន ហ្សបហោស៍របស់ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ទាំងអស់គឺបែរមុខទៅកាន់ផ្សារទំនើប AEON 3 ដែលល្អបំផុត សម្រាប់ការប្រកបអាជីវកម្មលក់ផ្សេងៗ ក៏ដូចជាការរស់នៅដោយសុខដុមរមនាផងដែរ។
ប្រភេទលំនៅឋានទាំងអស់របស់គម្រោងមានជ័យ រ៉េស៊ីដិនស៍ រួមបញ្ចូលការរចនាបែបទំនើប និងស៊ីវិល័យ បែបបស្ចិមប្រទេស។ គម្រោងមានជ័យ រ៉េស៊ីដិនស៍ ផងដែរ ភ្ជាប់ជាមួយការច្នៃប្រឌិតបរិបទបែបថ្មី ជាមួយនឹងបរិវេណរស់នៅធំទូលាយ និងការបំពាក់នូវសម្ភារបរិក្ខារទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅដ៏ទាន់សម័យ ហើយមានភាពសម្បូរបែប។ ការរចនាបែបទំនើប និងស៊ីវិល័យបែបបស្ចិមប្រទេសនេះផងដែរ គឺផ្តល់នូវភាពស្រស់ស្រាយ ឧត្ដមភាព ជាពិសេសជាការរចនាបទដ៏ទាន់សម័យរបស់បុរី ក្នុងរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម អំពីអចលនទ្រព្យ សូមទាក់ទងមកកាន់ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌឺវេឡុបម៉ិន ឯ.ក។ ទំនាក់ទំនងទូរសព្ទលេខ 086/ 078/ 090 72 77 88 ៕
© រក្សាសិទ្ធិដោយ thmeythmey.com