អន្តរជាតិ
ចិនដាក់ទណ្ឌកម្មក្រុមហ៊ុន Lockheed Martin និង Raytheon ចំពោះការលក់ដូរទៅតៃវ៉ាន់
17, Feb 2023 , 7:30 pm        
រូបភាព
ស្លាកសញ្ញារបស់ Lockheed Martin នៅឯ Euronaval ដែលជាការតាំងពិព័រណ៍កងទ័ពជើងទឹកពិភពលោកនៅតំបន់ Le Bourget ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
ស្លាកសញ្ញារបស់ Lockheed Martin នៅឯ Euronaval ដែលជាការតាំងពិព័រណ៍កងទ័ពជើងទឹកពិភពលោកនៅតំបន់ Le Bourget ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
ដោយ: VOA
ប្រទេសចិនបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងការវិនិយោគលើក្រុមហ៊ុនម៉ៅការសម្ភារៈយោធាអាមេរិកាំង Lockheed Martin និង Raytheon ចំពោះការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ឲ្យនៅឯកោលើកោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយដែលទាមទារដោយបក្សកុម្មុយនិស្តចិនថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។



ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។
 
គេនៅមិនទាន់ដឹងច្បាស់ទេថា តើការដាក់ទណ្ឌកម្មនេះអាចមានផលប៉ះពាល់អ្វីខ្លះទៅលើ ក្រុមហ៊ុន Lockheed Martin ឬ Raytheon ។
 
សហរដ្ឋអាមេរិករារាំងការលក់ភាគច្រើននៃបច្ចេកវិទ្យាដែលទាក់ទងនឹងយោធាទៅឱ្យចិន ប៉ុន្តែក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារៈយោធាមួយចំនួនក៏មានអាជីវកម្មស៊ីវិលផ្នែកលំហអាកាស និងទីផ្សារផ្សេងទៀតផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com