ជាតិ
សម្បុកសត្វចង្កំកសចំនួន៧ បានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់
19, Feb 2023 , 8:39 pm        
រូបភាព
សម្បុកសត្វសង្កំកស នៅលើដើមឈើ។ រូបភាព៖ NatureLife Cambodia Organization
សម្បុកសត្វសង្កំកស នៅលើដើមឈើ។ រូបភាព៖ NatureLife Cambodia Organization
ដោយ:
ភ្នំពេញ៖ ក្រុមការពារ និងអង្កេតតាមដានសម្បុកសត្វ នៃអង្គការជីវិតធម្មជាតិនៃកម្ពុជា បានរកឃើញសម្បុកចង្កំកសចំនួន៧ នៅក្នុងអំឡុងខែកុម្ភៈនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ក្រុមការងារនេះ នៅតែបន្តសកម្មភាពរុករកសម្បុកផ្សេងៗទៀត ដើម្បីការពារ និងថែរក្សាសុវត្ថិភាពរបស់វា ចៀសវាងពីការបង្អើល ឬការរំខានពីមនុស្ស ឬសត្វស្រុក នៅអំឡុងរដូវពងកូន។


 
ជាទូទៅ ចាប់ពីខែកក្កដា ដល់ខែតុលា ក្រុមការងាររបស់អង្គការជីវិតធម្មជាតិកម្ពុជា តែងធ្វើជំរឿនរាប់ចំនួនសត្វចង្កំកស។ កាលពីឆ្នាំ២០២២ សត្វចង្កំកសចំនួន៧៩២ក្បាល ត្រូវបានកត់ត្រា ដោយក្នុងនោះវត្តមានមានសត្វចង្កំកស ចំនួន៣៧៧ក្បាល ត្រូវបានកត់ត្រា នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងចំនួន៣២៦ក្បាល នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ។ ចំណែកឯការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច៕
 

រូបសត្វចង្កំកស។ រូបភាព៖ NatureLife Cambodia Organization

 

Tag:
 ចង្កំកស
  សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com