ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សារសំខាន់​របស់​ខ្ញី​ចំពោះសុខភាព
20, Feb 2023 , 10:59 pm        
រូបភាព
ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​បំផុត​ទាំង​ក្នុង​ម្ហូបអាហារ​និង​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ថ្មីៗ​នេះ​បាន​អះអាងថា មនុស្ស​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់​ហើមពោះ​, បំបាត់រោគ​ក្អក​, ថ្នាំ​ធ្វើឱ្យ​បែក​ញើស និង​ជួយ​ការ​ស្រូប​យក​ជាតិ​ថ្នាំ​ផ្សេងទៀត​សម្រាប់​រាង្គ​កាយ​ទាំងមូល​។

 
សារធាតុ​សំខាន់​របស់​ខ្ញី​គឺ​ប្រេង​ដែល​មាន​ក្លិន​ក្រអូប​, សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ជាតិ​ហឺរ​របស់​វា​។ ឥទ្ធិពល​របស់​ខ្ញី​ទៅ​លើ​ការព្យាបាល​គឺ​ដោយសារ​ជាតិ​ហឺរ​របស់​វា​។
 
អ្នក​អាច​ប្រើ​ខ្ញី​សម្រាប់​ការព្យាបាល​ដូចជា​៖
 
– រកកល​ចង់​ក្អួត​, ក្អួត​, ពុល​ពេល​ធ្វើដំណើរ​តាម​យាន្ត​ជំ​និះ​, ដំណើរ​វិលមុខ​, ដំណើរ​ចាញ់​គភ៌​របស់​ស្ត្រី​។
 
– បាត់បង់​ចំណង់​បរិភោគ​អាហារ​។
 
– ឈឺ​ពោះ​, ការពិបាក​ក្នុង​ការរំលាយ​អាហារ​, ហើម​ពោះ​, និង​ឆ្អល់ពោះ​។
 
– ជួយ​សម្រួល​លំហូរ​ទឹក​ប្រមាត់​។
 
– ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​, ក្អក​, និង​ក្តៅខ្លួន​។
 
– បន្ថយ​កូលេ​ស្តេ​រ៉ុល
 
– សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម
 
– និង​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com