កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះមិត្តភាព៖កម្ពុជា ចាញ់យុវជនអាយុក្រោម ១៩ឆ្នាំបារាំង ដោយលទ្ធផល ៣-០
20, Feb 2023 , 9:59 am        
រូបភាព
ដោយ:
ក្រុមបាល់ទះក្នុងសាលបុរសជម្រើសជាតិកម្ពុជា ចាញ់ភ្ញៀវយុវជនអាយុក្រោម ១៩ឆ្នាំបារាំងដោយលទ្ធផល ៣-០ ក្នុងជំនួបមិត្តភាពអន្តរជាតិជើងទី១ ។ ចំណែកការប្រកួតមិត្តភាពជាតិ បញ្ជាការដ្ឋានអង្គរក្ស ឈ្នះក្លិបរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-០ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

 
នៅសិតទី១ ការនាំមុខពិន្ទុរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា មិនអាចនាំសំណាងដើម្បីទទួលជ័យជម្នះបានឡើយ ដោយភ្ញៀវយុវជនបារាំង វាយបកតាមរហូតអាចយកឈ្នះបានដោយពិន្ទុ ២៥-២៣។ ចូលដល់សិតទី២ បារាំងបន្តនាំមុខជ័យជម្នះសារជាថ្មីដោយពិន្ទុតាមប្រកៀកប្រកិតគ្នា ២៥-២១ និងនៅសិតទី៣ យុវជនអាយុក្រោម ១៩ឆ្នាំបារាំង យកឈ្នះដោយលទ្ធផល ២៥-២៣។
 
ចំណែកជំនួបមិត្តភាពជាតិ បញ្ជាការដ្ឋានអង្គរក្ស ឈ្នះក្លិបរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-០។ នៅសិតទី១ បញ្ជាការដ្ឋានអង្គរក្ស នាំមុខក្លិបរដ្ឋបាលរាជធានីភ្នំពេញដោយពិន្ទុ ២៥-២២ នៅសិតទី២ បន្តនាំមុខដាច់ឆ្ងាយ ២៥-១៨ និងនៅសិតទី៣ បញ្ជាការដ្ឋានអង្គរក្ស នាំមុខ ក្លិបរដ្ឋបាលរាជធានីភ្នំពេញដោយពិន្ទុ ២៥-២០។
 
គួបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិជើងទី២ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងយុវជនអាយុក្រោម ១៩ឆ្នាំបារាំង នឹងធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 កីឡាបាល់ទះ
 កម្ពុជា
 បារាំង
 មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com