កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ សៀង ចន្ធា និង លឹម ពិសុទ្ធ ស្ថិតក្នុងបញ្ជីកីឡាករ៣០រូប ត្រៀមហ្វឹកហាត់នៅកោះសាមុយ
20, Feb 2023 , 3:09 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី២០ ខែកុម្ភៈ ប្រកាសសមាសភាពកីឡាករបាល់ទាត់បុរសអាយុក្រោម២០ឆ្នាំ ចំនួន៣០រូប ដើម្បីចូលរួមហ្វឹកហាត់លើកទី១ ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ទោះបាត់កីឡាករសំខាន់មួយចំនួនដោយសារលើសអាយុ ប៉ុន្តែចំណោម៣០នាក់នេះ ក៏មានវត្តមានកីឡាករឆ្នើម សៀង ចន្ធា និងលឹម ពិសុទ្ធផងដែរ ក្រោមការដឹកនាំរបស់លោក Keisuke Honda។


ចំណោមកីឡាករទាំង៣០នាក់ ត្រូវបានអ្នកចាត់ការលោក Honda ជ្រើសរើសមកពី១០ក្លិបផ្សេងគ្នា ដោយក្នុងនោះ វិសាខា និងព្រះខ័នរាជស្វាយរៀង មានចំនួនកីឡាករច្រើនជាងគេចំនួន៦រូបដូចគ្នា បឹងកេត៥រូប ណាហ្គាវើលដ៍៤រូប ភ្នំពេញក្រោន៣រូប សមាគមន៍បាល់ទាត់ ខ.ភ.ម ២រូប រួមជាមួយ សូទីឡូ ព្រៃវែង អង្គរថាយហ្គ័រ និងអគ្គិសនីកម្ពុជាមាន១រូបដូចគ្នា។
 
ក្រៅពីអ្នកចាំទី៣រូប អ្នកចាត់ការសញ្ជាតិជប៉ុន បានជ្រើសរើសយកខ្សែការពារដល់ទៅ១៤រូប និងខ្សែប្រយុទ្ធ៧រូបឯណោះ ខណៈខ្សែបម្រើមានតែ៦រូបប៉ុណ្ណោះ។  
 
ការហ្វឹកហាត់លើកទី១ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ប្រទេសថៃ។
 
សមាសភាពកីឡាករទាំង៣០នាក់រួមមាន៖ 
 
អ្នកចាំទី៖ កយ សាលីម (បឹងកេត) រ៉េត លីហេង (ណាហ្គាវើលដ៍) និងវីរៈ ដារ៉ា (ព្រះខ័នរាជ ស្វាយរៀង)។ 
 
ខ្សែការពារ៖ សុផល ឌីម៉ង់ (អង្គរថាយហ្គឺ) សឿត ណាវ៉ា (បឹងកេត)  តាំង ប៊ុនឆៃ (បឹងកេត) វ៉ាំង ដាវីន (បឹងកេត)  ឈុំ សុខហៃ (ភ្នំពេញក្រោន) កើត ពេជ្រ (ភ្នំពេញក្រោន) ជា សុខម៉េង (ណាហ្គាវើលដ៍)  ផាត សុខា (ណាហ្គាវើលដ៍) អ៊ីម រ៉ាឃីម (សូទីឡូ) រី លាភផេង (ព្រះខ័នរាជ ស្វាយរៀង) នី សុខរី (ព្រះខ័នរាជ ស្វាយរៀង) ចាន់ សារ៉ាពេជ្រ (វិសាខា) ឡេង ណូរ៉ា (វិសាខា) និង ស រតនា(វិសាខា) ។
 
ខ្សែបម្រើ៖ ញាន សុស៊ីដាន (សមាគមន៍បាល់ទាត់ ខ.ភ.ម) ទេព ហ្វីលីប (សមាគមន៍បាល់ទាត់ ខ.ភ.ម) ជូ ស៊ីនទី (ព្រះខ័នរាជ ស្វាយរៀង)  មិន រតនៈ (ព្រះខ័នរាជ ស្វាយរៀង)  ស៊ីន សុវណ្ណមករា (វិសាខា) លីម អារុណ រ៉េយមិន (ណាហ្គាវើលដ៍) ។
 
ខ្សែប្រយុទ្ធ៖ សៀង ចន្ធា (បឹងកេត) លឹម ពិសុទ្ធ (ភ្នំពេញក្រោន) ហាវ សុខនេត្រ (អគ្គិសនីកម្ពុជា) គី រីណា (ព្រៃវែង) អ៊ាន ពិសី (ព្រះខ័នរាជ ស្វាយរៀង) សារ ទី (វិសាខា) និងវឿន វ៉ា (វិសាខា) ៕
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com