ជាតិ
បោះឆ្នោត
ព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាជនទៅបោះឆ្នោត ដោយកុំបារម្ភពីការគំរាមកំហែង
20, Feb 2023 , 3:39 pm        
រូបភាព
ព្រះមហាក្សត្រ យាងចូលរួមពិធីបុណ្យឯករាជ្យជាតិ កាលពីឆ្នាំ២០១៩។ រូប៖ AFP
ព្រះមហាក្សត្រ យាងចូលរួមពិធីបុណ្យឯករាជ្យជាតិ កាលពីឆ្នាំ២០១៩។ រូប៖ AFP
មុន៤-៥ខែនៃការបោះឆ្នោតជាតិនីតិកាលទី៧មកដល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ ការអំពាវនាវរបស់ទ្រង់ ធ្វើឡើងតាមរយៈព្រះរាជសារ ដែលចុះកាលបរិច្ឆេទ តាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជឱង្ការទៅកាន់ប្រជានុរាស្រ្តខ្មែរដូច្នេះថា៖«ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ដូចនេះ សូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ»។

ជាមួយគ្នានេះ ព្រះបរមបពិត្រ ទ្រង់ជំរុញឲ្យប្រជានុរាស្រ្ត ប្រើសិទ្ធិសេរីភាពក្នុងការបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើគណបក្សនយោបាយណាមួយ៕

   
 
 

Tag:
 ព្រះមហាក្សត្រ
  បោះឆ្នោតជាតិនីតិកាលពី៧
© រក្សាសិទ្ធិដោយ thmeythmey.com