ជាតិ
សុខភាព
CADET បញ្ជ្រាបចំណេះដឹងទឹកនោមផ្អែមដល់ពលរដ្ឋ និងផ្ដល់សៀវភៅអប់រំទឹកនោមផ្អែម ជាង១ម៉ឺនក្បាល
20, Feb 2023 , 4:39 pm        
រូបភាព
ភ្នំពេញ៖  សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និង ក្រពេញកម្ពុជា CADET គាំទ្រដោយ មជ្ឈមណ្ឌល៤.០  បានបោះពុម្ពសៀវភៅ អប់រំជំងឺទឹកនោមផ្អែមចំនួន១ម៉ឺនក្បាល ចែកជូនតាមមូលដ្ឋានសុខាភិបាល រដ្ឋ និងឯកជននានា។



សៀវភៅអប់រំជំងឺទឹកនោមផ្អែម មានរូបភាពជាច្រើន ទាក់ទងនឹងការថែទាំ និងរបៀបនៃការរស់ ចំពោះអ្នកជំងឺទឹកនោមផ្អែម។ ដើម្បីលើកកម្ពស់ការយល់ដឹងជំងឺទឹកនោមផ្អែម CADET គាំទ្រដោយ មជ្ឈមណ្ឌល៤.០  បានបញ្ជ្រាប និងបង្កើនការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដល់ពលរដ្ឋ ជាពិសេសពលរដ្ឋ រស់នៅតាមបណ្ដាខេត្ត ដោយផ្ដល់ជូនសៀវភៅអប់រំជំងឺទឹកនោមផ្អែម និងបច្ចេកវិទ្យាប្រើApp កំណត់ត្រាទឹកនោមផ្អែម។
 
សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App Store
តាមតំណនេះ​ https://apps.apple.com/kh/app/carnetdia/id1435695534
និងពី Play Store តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕​ 
 

 
 
 

Tag:
 CADET
 ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com