ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខការទូតកម្ពុជា នឹងទៅពិភាក្សាជាមួយភាគីថៃ ពីពាណិជ្ជកម្ម ទេសចរណ៍ ការងារ អប់រំ សុខាភិបាល និងវប្បធម៌
21, Feb 2023 , 9:41 am        
រូបភាព
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំមួយនៅទីនោះ។
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំមួយនៅទីនោះ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពិភាក្សាគ្នាលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និង វប្បធម៌ ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន បញ្ហាតំបន់ បញ្ហាអន្តរជាតិ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកទៅពិភាក្សាក្នុងជំនួបរវាងភាគីកម្ពុជា-ថៃ ផងដែរ។ ផ្អែកតាមសេចក្តីប្រកាសដដែល លោក ប្រាក់ សុខុន នឹងមានជំនួបជាមួយលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ 
 
ក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំង២ ត្រូវបានពង្រឹងឥតឈប់ឈរ និងបានឈានឡើងដល់កម្រិតភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព»៕   
  
 

Tag:
 ប្រាក់ សុខុន
  កម្ពុជា-ថៃ
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com