ជាតិ
សង្គមជាតិ
ព្រលានយន្តហោះតារាសាគរ នឹងដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ គម្រូប្លង់ នៃព្រលានយន្តហោះតារាសាគរ ក្នុងខេត្តកោះកុង។ រូបភាពពីទំព័រពីហ្វេសប៊ុក Dara Sakor International Airport។
× ភ្នំពេញ៖ បន្ទាប់ពីសាងសង់ក្នុងឆ្នាំ២០២០ ព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរការ នៅពាក់កណ្ដាលឆ្នាំនេះ។ ការបើដំណើរការនេះ បន្ទាប់ពីពន្យាពេល កាលកាលពីឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
ព័ត៌មានអំពីការបើកដំណើរការ នៃអាកាសចរណ៍មួយនេះ ត្រូវបានឱ្យដឹងពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់ខេត្តកោះកុង នារសៀលថ្ងៃទី២១ ខែកុម្ភៈ។
នាវេទិកានោះ លោកស្រីបញ្ជាក់ដូច្នេះ៖«វឌ្ឍនភាពព្រលានយន្តហោះតារាសាគរ គឺបានធ្វើ(រួច)មួយរយភាគរយហើយ។ ក្រុមហ៊ុនថា នឹងកំណត់ហោះពាក់កណ្ដាលឆ្នាំ២០២៣»។
គួររំឭកផងដែរថា ព្រលានយន្តហោះតារាសាគរ ជាព្រលានយន្តហោះក្រុមហ៊ុនចិនមួយ Union Development Group (UDG) ដែលមានផ្លូវយន្តហោះចុះប្រវែង ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ។ ព្រលានយន្តហោះ ដែលមានទំហំធំជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ បានស្ថាបនាកាលពីឆ្នាំ២០១៨ ក្រោមទំហំ២០០លានដុល្លារ៕
Tag:
ThmeyThmey
ព្រលានយន្តហោះ
តារាសាគរ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com