ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជក់បារី និងផឹកស្រាខ្លាំងប្រឈមនឹងការកើតជំងឺមហារីកលំពែង 
×![]()
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកជក់បារី និងផឹកស្រាខ្លាំងក្លាអាចវិវត្តទៅជាជំងឺមហារីកលំពែងយ៉ាងឆាប់រហ័សក្នុងជីវិតជាងមនុស្សដទៃទៀត។
អាយុជាមធ្យមនៃអ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺនេះគឺក្នុងអាយុ ៧២ឆ្នាំ, នេះដោយយោងតាម American Cancer Society។
ប៉ុន្តែការស្រាវជ្រាវលើអ្នកជំងឺមហារីកលំពែងជាង ៨០០នាក់នេះបានរកឃើញថា អ្នកជក់បារីខ្លាំងក្លាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញប្រហែលជាអាយុ ៦២ឆ្នាំ និងអ្នកផឹកស្រាខ្លាំងក្លាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅអាយុ ៦១ឆ្នាំ។
អ្នកជក់បារីខ្លាំងត្រូវបានគេកំណត់ចំពោះអ្នកដែលជក់បារីលើសពី១កញ្ចប់ក្នុងមួយថ្ងៃ និងអ្នកផឹកស្រាខ្លាំងគឺផឹកជាមធ្យម៣កំប៉ុងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវក៏បានរកឃើញថា អ្នកផឹកស្រាបៀត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកលំពែងឆាប់ជាងអ្នកដែលផឹកប្រភេទដទៃទៀតនៃស្រាដូចជា ស្រាក្រហមជាដើម។
ព័ត៌មានថ្មីគឺថា ឥទ្ធិពលនៃការប៉ះពាល់នៃការជក់បារី និងផឹកស្រាខ្លាំងអាចត្រូវបានត្រឡប់ក្រោយ។ ១០ឆ្នាំបន្ទាប់ពីឈប់ទម្លាប់អាក្រក់ទាំងនេះ, អ្នកជក់បារី និងផឹកស្រាមិនមានការកើនឡើងហានិភ័យដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកលំពែងឆាប់រហ័សនោះទេ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង American Journal of Gastroenterology។
ការស្រាវជ្រាវអាចជួយកំណត់នូវការតាមដានអាយុសម្រាប់ជំងឺមហារីកលំពែង នៅពេលដែលការតាមដាននៃការរាលដាលរបស់ជំងឺក៏អាចធ្វើបានដែរ។
វេជ្ជបណ្ឌិត ម៉ៃឃើល អាន់ដឺរសាន់ (Michelle Anderson) ជាសាស្ត្រាចារ្យជំនួយនៃផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Michigan បាននិយាយថា នៅពេលដែលកម្មវិធីតាមដានត្រូវបានរីកលូតលាស់, ការយល់ដឹងថាតើសភាពផ្ទាល់របស់មនុស្សជះឥទ្ធិពលទៅអាយុនឹងជារឿងសំខាន់ដើម្បីធ្វើអោយបានល្អបំផុតនូវពេលដែលត្រូវតាមដាន៕
© រក្សាសិទ្ធិដោយ thmeythmey.com