ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
22, Feb 2023 , 10:59 pm        
រូបភាព
បញ្ហា​នៃ​ការ​គេង​ធ្ងន់ធ្ងរ​មាន​ឥទ្ធិពល​ដូច​គ្នា​លើ​ប្រព័ន្ធ​ភាពស៊ាំ​ដូចនឹង​ស្ត្រេ​ស​រាងកាយ​អញ្ចឹង​ដែរ ។​នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​ថ្មី​។​

 
អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ និង​ប្រទេស​អង់គ្លេស​បាន​រកឃើញថា គេង​មិន​គ្រប់គ្រាន់​បណ្តាល​អោយ​ផលិត​កោសិកា​គ្រាប់​ឈាម​ស ក្រា​នុយ​ឡូ​ស៊ីត​(Granulocytes) ជាពិសេស​នៅពេល​យប់​។​
 
កា​ទ្រី​ន អាក់​ឃឺ​រម៉ា​ន់ (Katrin Ackermann) ជា​អ្នកស្រាវជ្រាវ​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Eramus MC ក្នុង​ប្រទេស​ហូ​ឡង់​បាន​និយាយថា “​កោសិកា​គ្រាប់​ឈាម​ស​នេះ​មានប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ស្ត្រេ​ស​នៃ​រាងកាយ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់ និង​ឆ្លុះបញ្ចាំង​ផ្ទាល់​ទៅ​នឹង​ការឆ្លើយតប​នឹង​ការស្ត្រេស​នៃខ្លួន​”​។​
 
អ្នកស្រាវជ្រាវ​បាន​មើល​ចំនួន​កោសិកា​គ្រាប់​ឈាមស​លើ​បុរស​វ័យក្មេង​ដែល​មាន​សុខភាព​ល្អ​១៥​នាក់​ដែល​បាន​ធ្វើ​តាម​យ៉ាង​ម៉ត់ចត់​នៃ​កាលវិភាគ​នៃ​ការ​គេង​អោយបាន​៨​ម៉ោង​ជា​រៀងរាល់​ថ្ងៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់មក​បាន​ប្រៀប​ជាមួយ​នឹង​ចំនួន​របស់​កោសិកា​គ្រាប់​ឈាមស​អំឡុង​ពេល​គេង​មិន​គ្រប់គ្រាន់​២៩​ម៉ោង​។​
 
អ្នកស្រាវជ្រាវ​បាន​រកឃើញថា កោសិកា​គ្រាប់​ឈាមស​បាន​បង្ហាញ​ពី​ការបាត់បង់​ភាពស៊ីសង្វាក់​គ្នា​រវាង​ថ្ងៃ និង​យប់ និង​បាន​កើនឡើង​កោសិកា​គ្រាប់​ឈាមស​អំឡុងពេល​គេង​មិន​គ្រប់គ្រាន់​។​
 
ការស្រាវជ្រាវ​ពីមុន​បានបង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការវិវត្ត​នៃ​ជំងឺ​ដែល​រួម​មាន​ជំងឺ​ធា​ត់​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺលើសឈាម​។ ការស្រាវជ្រាវ​ពីមុន​ក៏​បាន​បង្ហាញ​ដែរ​ថា ការ​គេង​មិន​គ្រប់គ្រាន់​យូរពេក​ក៏​ជា​កត្តា​ហានិភ័យ​ចំពោះ​ការប៉ះពាល់​នឹង​ប្រព័ន្ធ​ភាពស៊ាំ​។​
 
អ្នកស្រាវជ្រាវ​បាន​សរុប​ថា ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​គួរតែ​ពិនិត្យ​យ៉ាងច្បាស់​ថា​តើ​ការ​គេង​មិន​គ្រប់គ្រាន់​ផ្តល់​អោយ​ការវិវត្ត​ទៅ​ជា​ជំងឺ​យ៉ាងដូចម្តេច​។​
 
អាក់​ឃឺ​រម៉ា​ន់​បាន​និយាយថា ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​នឹង​បង្ហាញ​ពី​ច​លន​ការ​នៃ​ម៉ូលេគុល​ពីក្រោយ​ការឆ្លើយតប​នឹង​ស្ត្រេ​សភ្លា​មៗ និង​ពន្យល់​ពី​មុខងារ​របស់​វា​ចំពោះ​ការវិវត្ត​នៃ​ជំងឺ​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​គេង​មិន​គ្រប់គ្រាន់​យូរ​មកហើយ​នោះ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com