ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​អ្វីខ្លះ​បញ្ជាក់​ថា ​អ្នកមាន​ជំងឺ​ខ្វះ​ឈាម ?
19, Jun 2023 , 10:59 pm        
រូបភាព
សញ្ញា និង រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​ឈាម គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដោយ​អាស្រ័យ​ទៅ​តាម មូលហេតុ នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​របស់​អ្នក ប៉ុន្តែ​វា​អាច​នឹង​រួម​មាននូវ​លក្ខណៈ​គួរ​អោយ កត់សម្គាល់​ដូច​ខាង ក្រោម​នេះ ៖

  • ​អស់កម្លាំង​
  • ​ស្បែក​ស្លេកស្លាំង​
  • ​ចង្វាក់បេះដូង​ញាប់ ឬ មិន​ទៀងទាត់​
  • ​ដកដង្ហើម​ខ្លីៗ​
  • ​ឈឺ​ទ្រូង​
  • ​វិលមុខ​
  • ​ត្រជាក់​ចុងដៃ ចុង​ជើង​
  • ​ឈឺក្បាល ។​
ក្នុង​ករណី​ដំបូង ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម អាច​មាន​កម្រិត​ស្រាល ដែល​យើង​មិន​អាច​នឹង កត់ សម្គាល់​បាន​។ ប៉ុន្តែ​សញ្ញា និង រោគ​សញ្ញា​របស់​វា អាច​នឹង​កើនឡើង​បាន នៅ​ពេល​ដែល​សភាព​របស់​វា ប្រែ​កាន់តែ​អាក្រក់​ឡើង ។
 
នៅ​ពេល​ណា​ដែល​អ្នក​គួរ​ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ?
អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា អស់កម្លាំង ដោយ​មិនដឹង ពី​មូលហេតុ​ជាក់លាក់​ណាមួយ​។ ជំងឺ​នៃ​កង្វះ​គ្រាប់​ឈាមក្រហម​ប្រភេទ​ខ្លះ មាន​ដូច​ជា ជំងឺ​ស្លេកស្លាំង ដោយសារ​កង្វះ​ជាតិ​ដែក គឺ​តែង​កើត​មាន​ជា​ទូទៅ​។
 
អាកា​រៈ​អស់កម្លាំង អាច​បណ្តាល​មក​ពី មូលហេតុ ផ្សេង​ៗ​ជា​ច្រើន ក្រៅពី​បញ្ហា​នៃ​ជំងឺ​កង្វះ​ឈាម ដូច្នេះ​អ្នក​មិន​ត្រូវ​តែងតែ​ចាត់​ទុក ថា​ការ​អស់កម្លាំង​របស់ សុទ្ធតែ​បណ្តាល​មក​ពី​ជំងឺ​នេះនោះ​ទេ​។
 
មាន​មនុស្ស​មួយ​ចំនួន បានដឹង​ពី​សភាព​អេ​ម៉ូ​ក្លូ​ប៊ី​ន​របស់​គេ ថា​មាន​កម្រិត​ទាប ដែល​វា​អាច បង្ហាញ ប្រាប់​ពី​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន នៅ​ពេល​ដែល​ពួក​គេ​បាន​ទៅ ធ្វើការ​បរិច្ចាគ​ឈាម​។ កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ទាប​អាច​ជា បញ្ហា​បណ្តោះអាសន្ន​មួយ ដែល​នឹង​ត្រូវ​អាច​ដោះស្រាយ​បាន ដោយ​ការ​ទ​ទូល​ទាន​នូវ ប្រភេទ អាហារ​ដែល​សំបូរ​ជាតិ​ដែក អោយ​បាន​ច្រើន ឬ ក៏​ទ​ទូល​ទាន​ថ្នាំ​គ្រាប់​វីតាមីន​ចំរុះ ដែល​មាន ផ្ទុក​សារជាតិ​ដែក​បន្ថែម​។
 
តែ​ទោះជា​យ៉ាងណា​ក៏​ដោយ វា​អាច​ជា​សញ្ញា​នៃ​ការ​ព្រមាន នៃ​ការ​បាត់បង់ ឈាម​នៅ​ក្នុង​រាង​កាយ ដែល​វា​អាច​នឹង​បណ្តាល​អោយ​អ្នក មាន​វិបត្តិ​នៃ​កង្វះ​សារជាតិ​ដែក​។
 
ប្រសិនបើ អ្នក​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា អ្នក​មិន​អាច​ធ្វើការ​បរិច្ចាគ​ឈាម​បាន ដោយសារ​តែ​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​របស់ អ្នកទាប នោះ​អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយនឹង គ្រូពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន ពី​សុខភាព​របស់ អ្នក​អោយ​បាន​ច្បាស់លាស់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com