កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool-Everton រងពិន័យ ក្រោយប៉ះទង្គិចគ្នាខ្លាំងអំឡុងជំនួប Merseyside Derby
24, Feb 2023 , 8:29 am        
រូបភាព
ហព័ន្ធបាល់ទាត់បាល់ទាត់អង់គ្លេស (FA) ដាក់ពិន័យក្លិប ​Liverpool និង Everton ក្រោយការប៉ះទង្គិចគ្នាខ្លាំងអំឡុងការប្រកួតក្រុមទាំងពីរ ក្នុងជំនួប Merseyside Derby កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។



ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងកីឡាករក្រុមទាំងសងខាង បានកើតឡើងនៅនាទី៨៦ នៃការប្រកួត ខណៈដែលពេលនោះហង្សក្រហមបាននាំមុខមុនក្នុងលទ្ធផល ២-០ លើក្រុមភ្ញៀវក្នុងកីឡដ្ឋាន ​Anfield។
 
FA បានចោទប្រកាន់ថាក្លិបទាំងពីរបរាជ័យក្នុងការគ្រប់គ្រងកីឡាករចំពោះការប្រព្រឹត្តិអាកប្បកិរិយាមិនសមរម្យលើទីលាន។ «ពួកគេបានបង្កឡើងនូវភាពមិនរៀបរយ និងមិនអាចជៀសវាងពីអាកប្បកិរិយាញុះញុង់ជាដើម។»។ FA បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
សម្រាប់ Everton រងការពិន័យជាប្រាក់ប្រមាណ ៤ម៉ឺនអឺរ៉ូ (៤៨,២៥៦ដុល្លារ) ចំណែកឯ Liverpool រងពិន័យត្រឹមតែ ២,៥ម៉ឺនអឺរ៉ូតែប៉ុណ្ណោះ។
 
ការប៉ះទង្គិចនោះបានកើតឡើងបន្ទាប់ពីអ្នកចាំទី Jordan Pickford បានទៅរុញខ្សែការពារស្លាបឆ្វេង Andy Robertson នៅក្បែខ្សែរបន្ទាត់ទីលាន បន្ទាប់មកកីឡាករក្រុម Everton រត់សំដៅចោមរោមលើរូបគេធ្វើឱ្យក្រុមកីឡាករ Liverpool ប្រតិ្តកម្មសំដៅមកទីតាំងកើតហេតុបង្កបានជាការប៉ះទង្គិចគ្នាដ៏ធំពីសំណាក់កីឡាករក្នុងទីលាននិងកីឡាករនៅកៅអីបម្រុង។ Pickford និង​ Robertson ទទួលបានកាតលឿងម្នាក់មួយក្រោយការប៉ះទង្គិច។
 
Everton រងការពិន័យជាប្រាក់ច្រើនជាង Liverpool ដោយសារតែ FA បានរាប់បញ្ចូលទាំងការបង្កហេតុស្រដៀងគ្នានេះអំឡុងកាលពីប៉ះ Crystal Palace ក្នុងកីឡដ្ឋាន Goodison Park កាលពីដើមរដូវកាលមក។
 
សេចក្តីថ្លែងការណ៍របស់ FA បាននិយាយដូច្នេះថា៖«គណៈកម្មាធិការនិយតកម្មឯករាជ្យបានដាក់ការផាកពិន័យរបស់ពួកគេជាបន្តបន្ទាប់អំឡុងសវនាកា ហើយហេតុផលជាលាយលក្ខណ៍អក្សរអំពីបញ្ហានេះនឹងបង្ហាញក្នុងពេលដ៏សមស្របណាមួយ។»៕
 

Tag:
 Liverpool
  Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com