កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក តុប សុភ័ក៖ កម្ពុជា គ្រោងរៀបចំការសម្តែងគុនល្បុក្កតោ និងសៅលិញ ដើម្បីអបអរខួប៦៥ឆ្នាំ កម្ពុជា-ចិន
24, Feb 2023 , 8:59 am        
រូបភាព
លោក តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបពី MTC
លោក តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបពី MTC
ដោយ:
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជា គ្រោងនឹងរៀបចំការសម្តែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ នៅភ្នំពេញ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដើម្បីអបអរខួបលើកទី៦៥ នៃចំណងមិត្តភាពការទូតកម្ពុជា-ចិន។

 
គណនីហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបង្ហោះសារពីគម្រោងរៀបចំការសម្តែងក្បាច់គុនល្បុក្កតោ តំណាងជាតិកម្ពុជា និងក្បាច់គុនបុរាណចិន សៅលិញ នៅមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។
 
ប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធតេលេក្រាម នៅថ្ងៃទី២៣ ខែកុម្ភៈ លោក តុប សុភ័ក ថាគោលបំណងនៃការរៀបចំការសម្តែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញរួមគ្នានេះ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន។ 
 
«ការសម្តែងគុនល្បុក្កតោ និងសៅលិញ គឺយើងធ្វើឡើងដើម្បីអបអរសាទរ ខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន ពោលគឺធ្វើនៅមុនពេលស៊ីហ្គេមមកដល់។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក មុនបន្ថែមថា កាលបរិច្ឆេតរៀបការសម្តែងក្បាច់គុននេះ នៅមិនទាន់អាចបញ្ជាក់បានទេ ប៉ុន្តែធ្វើឡើងនៅក្នុងខែមីនា ឬខែមេសា ខាងមុខនេះ៕
 
 

Tag:
 កីឡាគុនល្បុក្កតោ
 សៅលិញ
 តុប សុភ័ក
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com