ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការស្រាវជ្រាវ៖ ស្រា ​បង្កើន​​ឱកាស​នៃ​ការស្លាប់​ដោយសារ​ជំងឺមហារីក​
24, Jun 2023 , 6:59 am        
រូបភាព
ដោយយោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត American Journal of Public Health, ការ​ផឹកស្រា​នៅ​តែ​ជា​អ្នក​ជំរុញ​សំខាន់​ទៅ​នឹង​អត្រា​ស្លាប់​នៃ​ជំងឺមហារីក​។​



​វេជ្ជបណ្ឌិត ដេវីដ នេ​លសាន់ (David E. Nelson) ដែល​មក​ពី​វិទ្យាស្ថាន​ជំងឺមហារីក​ជាតិ បាន​គណនា​ទៅនឹង​ការប៉ាន់ស្មាន​ថ្មីៗ​នៃ​អត្រា​នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​នៅក្នុង​សហរដ្ឋអាមេរិក​។
 
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​ពី ១៨ ២០០​នាក់ ទៅ​២១៣០០​នាក់ ឬ​៣,២% ទៅ​៣,៧%​នៃ​គ្រប់​ជំងឺមហារីក​ទាំងអស់​ក្នុង​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​ផឹកស្រា​។
 
ជំងឺមហារីក​សុដន់​គឺ​ឈរ​ជួរ​មុខ​គេ​នៃ​ការស្លាប់​ដោយសារ​ការ​ផឹកស្រា​ចំពោះ​ស្ត្រី​ពោលគឺ​៥៦% ទៅ​៦៦%​ស្របពេល​ដែល​ជំងឺមហារីក​បំពង់​អាហារ និង​ជំងឺមហារីក​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​គឺជា​ជំងឺមហារីក​ទូទៅ​ចំពោះ​បុរស​ដែល​បង្ក​អោយ​ស្លាប់​ពោល​គឺ ៥៣% ទៅ​៧១%​។ ប្រហែល​២៦% ទៅ​៣៥%​នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​ផឹកស្រា​លើសពី​២០​ក្រាម​ជា​រៀងរាល់ថ្ងៃ​។​
 
​ការខិតខំ​ប្រឹងប្រែង​នៃ​ការផ្តល់​ជា​ដំបូន្មាន​ទៅលើ​បុគ្គល​មួយ​រូបៗ​ត្រូវបាន​ធានា​ថា​ផ្តល់អោយ​មាន​ការថយចុះ​អត្រា​នៃ​ការស្លាប់​ដែល​បង្កឡើង​ដោយ​ការ​ផឹកស្រា​នេះ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com