ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ម្ទេស​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃឈាម​បេះដូង​
26, Sep 2023 , 11:29 pm        
រូបភាព
ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ saturated ខ្ពស់ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រភេទ​អាហារ​មួយចំនួន​ដូចជា​៖​ សាច់​ក្រហម និងអាហារ​ធ្វើ​ពី​ទឹកដោះគោ។ អាហារទាំងនេះ ​អាច​បណ្តាលឱ្យ​អ្នក​មានការវិវឌ្ឍ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​ ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​អ្នកមាន​ជំងឺ​សរ​សៃឈាមបេះដូង និងអាច​ឱ្យ​អ្នក​ស្លាប់​បាន​​ដែរ​។

 
សារជាតិ cayenne ដែល​ជា​សារធាតុ​មួយ ក្នុងចំណោមសារធាតុ​សំខាន់​ផ្សេងទៀត ដែល​មាន​នៅក្នុង​ផ្លែ​ម្ទេស ត្រូវបាន​គេ​រកឃើញ​ថាវា​មាន​ប្រសិទ្ធភាពមិន​ត្រឹមតែជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និងទ្រី​គ្លី​សេរីដ​ប៉ុណ្ណោះទេ តែ​វា​ថែម​ទាំង​អាចជួយ​កាត់បន្ថយផងដែរ នូវ​ការ​ផ្តុំ​ឡើង​នៃ platelet ដែល​វា​ជារឿយ​បណ្តាលឱ្យមានដុំ​ឈាមកក​ដែល​អាច​ធ្វើឱ្យស្លាប់​បាន​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ ​ចំពោះ​មនុស្ស​ទាំងឡាយណា ដែល​កំពុង​មាន​ការព្រួយបារម្ភ អំពី​ការវិវឌ្ឍមាន​នូវ​ជំងឺសរ​សៃឈាម​បេះដូង ឬអ្នក​ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ​រួចទៅហើយ៕​

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com