ជាតិ
អត្ថបទពាណិជ្ជកម្ម
ការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំង បានវិលត្រឡប់មកវិញហើយ
25, Feb 2023 , 12:29 pm        
រូបភាព
សាលាអន្តរជាតិ វេសវីយូ កម្ពុជា នឹងរៀបចំការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំង (AMC) នៅថ្ងៃសៅរ៍ ទី១៨  ខែមិនា ឆ្នាំ២០២៣ ខាងមុខ នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជាផ្ទាល់តែម្តង ដោយការប្រកួតប្រជែងនេះនឹងបើកទទួលចុះឈ្មោះជាសាធារណៈសម្រាប់សិស្សពីថ្នាក់ទី៤ ដល់ ទី១០។ ការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំងត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់តាមរយៈប្រពន្ធ័ធ្វើតេស្ត NWEA MAP ដែលត្រូវបានទទួលស្គាល់ដោយសាលាអន្តរជាតិល្បីៗជាច្រើនចំនួន ១៤៥ ប្រទេសនៅទូទាំងពិភពលោក។



ក្នុងឆ្នាំ២០២២កន្លងទៅ  AMC បានទទួលការគាំទ្រ និងការទទួលស្គាល់យ៉ាងច្រើនពីមាតាបិតា សម្រាប់អត្ថប្រយោជន៍របស់កម្មវិធីនេះក្នុងការលើកទឹកចិត្តសិស្សានុសិស្សក្នុងការរៀនគណិតវិទ្យា ទាំងមុននិងក្រោយការប្រកួត ក៏ដូចជាការរៀបចំការកម្មវិធីប្រកួតប្រជែងជារួម។ សិស្សានុសិស្សយ៉ាងច្រើនកុះករបានចូលរួមប្រកួតប្រជែង ក្នុងនោះក៏មានមកពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក៏ដូចជាមកពីសាលាជាតិ និងអន្តរជាតិល្បីៗចំនួន៣៣ផ្សេងទៀត។ 
 
ការចុះឈ្មោះប្រកួតគឺមានភាពងាយស្រួល ដោយគ្រាន់តែធ្វើការស្កេន QR Code ឬទំនាក់ទំនងមកកាន់ទូរស័ព្ទខាងក្រោម។ សូមចុះឈ្មោះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីទទួលបានការចុះឈ្មោះដោយមិនគិតថ្លៃដោយគ្រាន់តែធ្វើការចែករំលែកការបង្ហោះផ្សាយការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំង នៅលើគេហ័រទំព័រផ្សព្វផ្សាយហ្វេសប៊ុក ផ្លូវការរបស់ សាលាអន្តរជាតិ វេសវីយូ កម្ពុជាប៉ុណ្ណោះ។  


បេក្ខជន ៧០% ដែលប្រឡងបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានជយលាភីមានដូចជា មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ និងបណ្ណសសើរ តាមកម្រិតសមត្ថភាពរបស់ប្អូនៗ។ សិស្សានុសិស្សក៏នឹងមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅ សាលាអន្តរជាតិ វេសវីយូ កម្ពុជា។ បេក្ខជនត្រូវនាំយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនដែលដំណើរការ Microsoft Windows (មិនមែន MacBook) ហើយពួកគេនឹងតម្រូវឱ្យប្រើប្រាស់  កុំព្យូទ័រយួរដៃរបស់ពួកគេក្នុងពេលប្រឡងនៅថ្ងៃប្រកួតប្រជែង។
 
កាលបរិច្ឆេទសំខាន់ៗ៖
• ការចុះឈ្មោះនឹងបើកសម្រាប់សិស្សទាំងអស់ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១០ ។
• ថ្លៃចុះឈ្មោះដំបូងគឺ $៣០ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
• តម្លៃចុះឈ្មោះយឺតគឺ $៤០ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
• កាលបរិច្ឆេទប្រកួតគឺថ្ងៃសៅរ៍ ទី១៨  ខែមីនា ឆ្នាំ២០២៣។
• ការចុះឈ្មោះនឹងត្រូវបិទនៅម៉ោង៤ រសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ 
សម្រាប់ការចុះឈ្មោះ/ព័ត៌មាន សូមទំនាក់ទំនងមកកាន់លេខ 095 666 952 / 095 888 060 / 095 223 016៕ 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com