ជាតិ
សង្គមជាតិ
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានជាង៥០ភាគរយហើយ
25, Feb 2023 , 5:59 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
កីឡាការិនី ថន សុម៉ាវត្តី អំឡុងពេលកំពុងហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងនៅឆ្នេរកែប
កីឡាការិនី ថន សុម៉ាវត្តី អំឡុងពេលកំពុងហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងនៅឆ្នេរកែប
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលលាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់បានជាង៥០ភាគរយហើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិលេខ១០នេះ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន ដោយក្រុមហ៊ុនចិន (CRBC)។



បើតាមក្រសួងសាធារណការ គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ មានប្រវែងជាង១៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង រហូតដល់ស្រុកវាលវែង និងឃុំអូរសោម ខេត្តពោធិ៍សាត់និងខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ២ស្រទាប់ (DBST) ដែលសាងសង់ឱ្យមានស្ពានចំនួន២៨កន្លែង សរុបប្រវែង ​១ ៧២១,៤៦ម៉ែត្រ និងមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ក៏ដូចជាមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
  

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

គិតមកត្រឹមថ្ងៃទី២៣ ខែកុម្ភៈ គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានសម្រេចលទ្ធផលប្រមាណ៥៦ភាគរយហើយ ហើយក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាស់ស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសផងដែរ។
 
ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងការបើកបរបញ្ច្រាសទិសចរាចរណ៍​ មិនថាផ្លូវល្បឿនលឿន ឬផ្លូវធម្មតាឡើយ ព្រោះជាទង្វើល្មើសច្បាប់ចរាចរណ៍៕


 រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

Tag:
 ផ្លូវជាតិលេខ១០
© រក្សាសិទ្ធិដោយ thmeythmey.com