ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ MBCambodia និងក្រុមហ៊ុន Metfone ចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីជំរុញធុរកិច្ច និងពង្រឹងសេវាកម្មដល់អតិថិជន
25, Feb 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖  ធនាគារ MBCambodia កំពុងពង្រឹង ជំហររបស់ខ្លួនក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលឈានមុខគេនៅកម្ពុជា ដោយបានចុះអនុស្សរណៈនៃ ការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Metfone ជាក្រុមហ៊ុនទូរគមនាគមន៍មួយដែលឈានមុខគេនៅកម្ពុជា  ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួនបន្ថែមទៀត។

នៅថ្ងៃទី ២៥ ខែកុម្ភៈ ក្រុមហ៊ុនវៀតណាមឈានមុខគេទាំងពីរដែលបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍នោះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ដែលគូសបង្ហាញពី បេសកកម្មមួយចំនួន ដើម្បីពង្រឹងប្រតិបត្តិការធុរកិច្ច និងសេវាកម្មដែលផ្តល់ជូន និងចែកចាយដល់អតិថិជនរបស់ ខ្លួន។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្ដមាន លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងនាមជាសាក្សីផងដែរ។


 
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងធុរកិច្ច រវាងក្រុមហ៊ុនទាំងពីរ ដោយផ្អែកលើគុណសម្បត្តិ និងភាពខ្លាំងរបស់ភាគីនីមួយៗ ក្នុងការបង្កើនភាពងាយស្រួល ខាងសេវាកម្មធនាគារ ដល់អតិថិជន តាមប្រព័ន្ធឌីជីថល។
 
ធនាគារ MBCambodia ក៏បន្តផ្តល់សេវាប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាធនាគារផ្សេងទៀតជាមួយនឹងអត្រាការប្រាក់ និងថ្លៃសេវាប្រកួតប្រជែងតាមទីផ្សារ សម្រាប់បុគ្គលិករបស់ក្រុមហ៊ុន Metfone និងភ្នាក់ងារ eMoney នៅទូទាំងប្រទេស ដើម្បីងាយស្រួលទទួលបានប្រាក់កម្ចី និងសេវាធនាគារផ្សេងទៀត តាមប្រព័ន្ធឌីជីថល។


 
លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរវាងធនាគារ MBCambodia និងក្រុមហ៊ុន Metfone គឺជាចំណុចរបត់ដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សហគ្រាសវៀតណាមក្នុងការបន្តបង្កើនការវិនិយោគ និងការពង្រីកនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។»
 
ធនាគារ MB Bank (Cambodia) Plc. ត្រូវបានបើកដំណើរការនៅដើមខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការ ធុរកិច្ចធនាគារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខារបស់ធនាគារ “MB” ដែលជាធនាគារ មួយក្នុងចំណោមធនាគារកំពូលទាំងបួននៅប្រទេសវៀតណាម។ ដោយក្តីមោទនៈ ចំពោះមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលបង្កើតឡើង បានមួយទសវត្សរ៍ហើយ នៅទីផ្សារកម្ពុជា ធនាគារ MBCambodia កំពុងបោះជំហានយ៉ាងអង់អាច ដើម្បីប្រែក្លាយទៅជាធនាគារពាណិជ្ជដ៏ពេញលេញជាមួយនឹងបច្ចេកវិទ្យាឌីជីថលដ៏ទំនើប តាមរយៈការយកចិត្តទុកដាក់ដល់អតិថិជនសម្រាប់រាល់ការផ្លាស់ប្តូរ។ 
 
ក្រុមហ៊ុន Metfone បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមក ហើយ ដែលបានលូតលាស់ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតការងារដល់បុគ្គលិកជាង ១២ 000 នាក់ និងបានរួមចំណែកជាទឹកប្រាក់ជាង ៥០០លានដុល្លារដល់ ថវិកាកម្ពុជា។ ក្រុមហ៊ុន Metfone ក៏បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយមានសាខាចំនួនពីរ និងភ្នាក់ងារចំនួន ១២០ នៅទូទាំងប្រទេសផងដែរ។
 
(អត្ថបទពាណិជ្ជកម្ម)



Tag:
 Mekhala
© រក្សាសិទ្ធិដោយ thmeythmey.com