កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Women's FIFA World៖ វៀតណាមនឹង​បង្ហាញ​ខ្លួន​នៅ​វគ្គ​៣២​ក្រុមជា​លើ​ក​ដំបូង​
27, Feb 2023 , 8:29 am        
រូបភាព
កីឡាការិនី Nguyen Thi Bich Thuy អ្នករកគ្រាប់បាល់នាំឲ្យវៀតណាម ឈ្នះ Chinese Tai Pei មកវគ្គ៣២ក្រុម រូបពី FIFA
កីឡាការិនី Nguyen Thi Bich Thuy អ្នករកគ្រាប់បាល់នាំឲ្យវៀតណាម ឈ្នះ Chinese Tai Pei មកវគ្គ៣២ក្រុម រូបពី FIFA
ក្រុមជម្រើសជាតិបាល់ទាត់វៀតណាមផ្នែកនារី ឡើងមកប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកស្ដ្រី(Women's FIFA World) វគ្គ៣២ក្រុម ជាលើកដំបូង ក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន បន្ទាប់ពីបង្កើតបាន២២ឆ្នាំ។ ការបំបែកកំណត់ត្រានេះ គឺក្រោមការដឹកនាំរបស់ លោក Mai Duc Chung គ្រូជម្រើសជាតិវៀតណាមផ្នែកនារី។ ការប្រកួត Women's FIFA World 2023 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសណូវែលសេឡង់។



ក្រុមបាល់ទាត់វៀតណាមផ្នែកនារី ស្ថិតនៅក្នុងពូល E ជាមួយ៣ក្រុមផ្សេងទៀត មានសហរដ្ឋអាមេរិក, ហូឡង់ និងព័រទុយហ្គាល់។  ក្រុមមួយនេះ នឹងចាប់ផ្ដើមការប្រកួតទី១ ជាមួយអាមេរិក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Auckland​ នៅកីឡដ្ឋាន Eden ហើយត្រូវបន្ដជួបក្រុមនារីព័រទុយហ្គាល់ នៅថ្ងៃទី២៧ ខែកក្កដា នៅកីឡដ្ឋាន Waikato Stadium នៃទីក្រុង Hamilton។ ការប្រកួតទី៣ ក្នុងពូល ក្រុមវៀតណាម ត្រូវប៉ះជាមួយហូឡង់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅ Forsyth Barr Stadium។
 
ក្រុមបាល់ទាត់នារីវៀតណាម គឺជាក្រុម១ ក្នុងចំណោម ៦ក្រុមក្នុងតំបន់អាស៊ី បានឡើងទៅវគ្គ ៣២ក្រុម។ ៦ក្រុមមកពីតំបន់អាស៊ី មានជប៉ុន, ចិន, អូស្ដ្រាលី, កូរ៉េខាងត្បូង, ហ្វីលីពីន និងវៀតណាម៕
 
 
 
 

Tag:
 បាល់ទាត់
  Women\'s FIFA World 2023
© រក្សាសិទ្ធិដោយ thmeythmey.com