ជាតិ
វីដេអូ
សុខភាព
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រឈមនឹងកើតដំបៅជើងខ្ពស់ជាងគេ​
27, May 2023 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម ជាបញ្ហាដ៏គួរឱ្យបារម្ភ ព្រោះបើអ្នកជំងឺព្យាបាលមិនទាន់ពេល ដំបៅនោះនឹងក្លាយជារ៉ាំរ៉ៃ និងអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ លោក វេជ្ជបណ្ឌិត សោ ហុកបាន ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន  បានឱ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទសុទ្ធតែប្រឈមនឹងកើតដំបៅជើង ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រឈមនឹងកើតដំបៅជើងខ្ពស់ជាងគេ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក វេជ្ជបណ្ឌិត សោ ហុកបាន ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន  និងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 

 
វេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមដេប៉ូ រូបនេះ បញ្ជាក់ពីមូលហេតុដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ប្រឈមកើតដំបៅជើងខ្ពស់ដូច្នេះ៖ «អ្នកកើតជំងឺទឹកនោមផ្អែម ដែលកើតដំបៅជើងច្រើនជាងគេគឺ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រោះ ជំងឺទឹកនោមផ្អែមប្រភេទទី២នេះ វាកើតលើមនុស្សដែលមានវ័យកណ្ដាល ហើយភាគច្រើនពួកគាត់មានមកនៅជាមួយកត្តាហានិភ័យ ជំងឺសរសៃឈាមផ្សេងៗ ទៀត»៕ 
 
 

Tag:
 ជំងឺទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com