កីឡាជាតិ
ជាតិ
គុនខ្មែរ៖ព្រំ សំណាង ផ្តួល Firdaszhov មកពីរុស្ស៊ី ត្រឹមទឹក១
26, Feb 2023 , 9:01 pm        
រូបភាព
ការប្រកួតរវាងកីឡាករកម្ពុជា ព្រំ សំណាង(ខោខ្មៅ) និងកីឡាករ Firdaszhov (ខោស)។
ការប្រកួតរវាងកីឡាករកម្ពុជា ព្រំ សំណាង(ខោខ្មៅ) និងកីឡាករ Firdaszhov (ខោស)។
ដោយ:
តោកំណាចជង្គង់ទិព្វ ព្រំ សំណាង វាយឱ្យកីឡាករ Firdavszhov Naiimov កូនកាត់អូសបេសគីស្ថាន-រុស្ស៊ីសន្លប់រាប់ចំនួនពីរលើក រហូតអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតត្រឹមពាក់កណ្តាលទឹក១ ក្នុងការប្រកួតកីឡាប្រដាល់ Thai King of Muay Thai នៅថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសថៃ។

 
 
ប្រើពេលជាង២នាទី កីឡាករគុនខ្មែរ ព្រំ សំណាង វាយឱ្យកីឡាករមកពីប្រទេសរុស្ស៊ី Firdaszhov ត្រូវរាប់ចំនួនពីរលើកក្នុងទឹកទី១។ បង្គោលខៀវ ព្រំ សំណាង បុកជង្គង់បីលើកផ្ទួនៗបណ្តាលឱ្យ បង្គោលក្រហម Firdaszhov ដួលអាជ្ញាកណ្តាលរាប់ចំនួន៨ ជាលើកទីមួយ បន្តការប្រកួតបានបន្តិច សំណាង បន្តបុកជង្គង់ពីរលើកផ្ទួនៗគ្នាទៀត បណ្តាលឱ្យ Firdaszhov មិនអាចបន្តការប្រកួតបាន។
 
បញ្ចប់ការប្រកួតកីឡាករកម្ពុជា ព្រំ សំណាង ឈ្នះកីឡាកររុស្ស៊ី Firdaszhov Naiimov ដោយវាយឱ្យសន្លប់ត្រឹមទឹកទី១។ នេះជាការបង្ហាញខ្លួនរបស់ តោកំណាច នៅលើសង្វៀន Thai Fight ហើយអាចវាយឱ្យគូប្រកួតរបស់គេសន្លប់ក្រោមគុនវុធជង្គង់ទាំងពីរលើកគឺមិនអាចឆ្លងផុតក្នុងទឹកទី១បាននោះទេ។
 
សូមបញ្ជាក់ថា ការប្រកួតនៅថ្ងៃទី៥ ខែកុម្ភៈ កីឡាករ ព្រំ សំណាង វាយឱ្យកីឡាករមកពីអង់គ្លេស ថូម៉ាស់ ខាផែនថឺ សន្លប់ក្នុងទឹកទី១ និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ សំណាង ផ្តួលកីឡាករ រុស្ស៊ី Firdaszhov សន្លប់ក្នុទឹកទី១ ដូចគ្នា៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 Thai Fight
 
© រក្សាសិទ្ធិដោយ thmeythmey.com