ជាតិ
សំរាមប្លាស្ទិក រីកស្គុសស្គាយ និងភាយក្លិនមិនល្អនៅទីវាលខាងជើងផ្សារដើមរកា ខេត្តតាកែវ
27, Feb 2023 , 3:59 pm        
រូបភាព
សំរាមប្លាស្ទិក និងកាកសំណល់បន្លែផ្លែឈើជាច្រើន ត្រូវបានរាយប៉ាយពេញទីវាលមួយកន្លែង នៅខាងជើងផ្សារដើម លើផ្លូវជាតិលេខ៣ ត្រង់ចំណុចឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
សំរាមប្លាស្ទិក និងកាកសំណល់បន្លែផ្លែឈើជាច្រើន ត្រូវបានរាយប៉ាយពេញទីវាលមួយកន្លែង នៅខាងជើងផ្សារដើម លើផ្លូវជាតិលេខ៣ ត្រង់ចំណុចឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
តាកែវ៖ សំរាមប្លាស្ទិក និងកាកសំណល់បន្លែផ្លែឈើជាច្រើន ត្រូវបានរាយប៉ាយពេញទីវាលមួយកន្លែង នៅខាងជើងផ្សារដើមរកា លើផ្លូវជាតិលេខ៣ ត្រង់ចំណុចឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ សំរាមមិនដឹងប្រភពទាំងនេះ បានរសាត់អណ្ដែតលើចិញ្ចើមផ្លូវ ដល់កណ្តាលដី និងបានបញ្ចេញក្លិនមិនល្អ ជាពិសេសបានប៉ះពាល់សោភ័ណភាពតាមបណ្តោយផ្លូវជាតិដ៏មានសក្តានុពលមួយនេះជាខ្លាំង។



បើតាមប្រភពពីពលរដ្ឋ ទីតាំងផ្សារដើមរកា ដែលនៅប៉ែកខាងកើតផ្លូវជាតិលេខ៣ មិនទាន់មានឡានប្រមូលសំរាមត្រឹមត្រូវ ដូចប៉ែកខាងលិចផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺឡើយ ដ្បិតផ្លូវជាតិមួយនេះ ជាព្រំប្រទល់នៃខេត្តទាំងពីរ៕























Tag:
 ព័ត៌មានរូ​បភាព
  បរិស្ថាន
  ប្លាស្ទិក
  សំរាម
  ក្លិន
  តាកែវ
  តាំងដូង
© រក្សាសិទ្ធិដោយ thmeythmey.com