ជាតិ
កម្ពុជា នឹងមានអាកាសធាតុក្តៅ លាយឡំដោយភ្លៀងកម្រិតខ្សោយ
01, Mar 2023 , 7:59 am        
រូបភាព
កម្ពុជាអាចមានអាកាសធាតុក្តៅស្ងួយ លាយឡំដោយភ្លៀងកម្រិចខ្សោយចាប់ពីថ្ងៃទី១-៧ ខែមីនា។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម​
កម្ពុជាអាចមានអាកាសធាតុក្តៅស្ងួយ លាយឡំដោយភ្លៀងកម្រិចខ្សោយចាប់ពីថ្ងៃទី១-៧ ខែមីនា។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម​
ដោយ:
ភ្នំពេញ៖  ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថាទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយនឹងបន្តមានឥទ្ធិពលមកលើប្រទេសកម្ពុជារយៈមួយសប្ដាហ៍
។ ស្ថានភាពបែបនេះ ធ្វើឱ្យអាកាសក្តៅស្ងួត នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី ៧ មីនា។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់តំនាបកណ្ដាល នឹងមានធាតុអាកាសក្ដៅហើយស្ងួត។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។
 
ចំណែក តំបន់ខ្ពង់រាប នឹងមានអាតុអាកាសត្រជាក់នៅពេលព្រឹក។ រីឯ តំបន់មាត់សមុទ្រ បើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com