ជាតិ
កូនផ្សោតដំបូងនៅឆ្នាំនេះ ត្រូវបានប្រទះឃើញក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ
01, Mar 2023 , 5:31 pm        
រូបភាព
កូនផ្សោតដំបូងក្នុងឆ្នាំ២០២៣ ត្រូវបានប្រទះនៅស្រុកចិត្របុរីខេត្តក្រចេះ។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កូនផ្សោតដំបូងក្នុងឆ្នាំ២០២៣ ត្រូវបានប្រទះនៅស្រុកចិត្របុរីខេត្តក្រចេះ។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
ភ្នំពេញ៖ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រទះឃើញកូនផ្សោតមួយក្បាលនៅស្រុកចិត្របុរី ខេត្តក្រចេះ។

 
កូនផ្សោតទម្ងន់ប្រហែល១០គីឡូក្រាម ប្រវែង១ម៉ែត្រ ត្រូវបានក្រុមការងារប្រទះឃើញកំពុងហែលជាមួយផ្សោតមួយហ្វូងដែលមានចំនួនប្រមាណ៧- ៨ក្បាល នៅកន្លែងអភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ 
 

កូនផ្សោតដំបូងក្នុងឆ្នាំ២០២៣ ត្រូវបានប្រទះនៅស្រុកចិត្របុរីខេត្តក្រចេះ.រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រុមជំនាញ បានអះអាងថា កូនផ្សោតថ្មីនេះ អាចកើតនៅថ្ងៃទី២៧ -២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ជាមួយគ្នានេះ កូនផ្សោតកើតថ្មីអាចមានពីរក្បាល ប៉ុន្ដែមួយក្បាលទៀត ក្រុមការងារមិនទាន់អាចថតបាននៅឡើយ ទើបបញ្ជាក់ត្រឹមមួយក្បាលសិន។ 
 
ជាមួយវត្តមានសត្វផ្សោតថ្មីនេះ ប្រធានអង្គការWWF លោក សេង ទៀក បានលើកឡើងថា កាលណាតំបន់ជាជម្រកផ្សោតកាន់តែមានសុវត្ថិភាព នោះចំនួនរបស់វាមានកាន់តែច្រើននៅក្នុងធម្មជាតិ។ ជាមួយគ្នានេះកត្តាចំណីអាហារ និងការអនុគ្រោះពីធម្មជាតិ ក៏ជាផ្នែកមួយសំខាន់ដែរ៕  
 

Tag:
 ក្រចេះ
  កូនផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com