ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្វែងយល់​អំពី​មូលហេតុ​របស់​ជំងឺ​រលាក​ស្រោម​បេះដូង​
04, Mar 2023 , 6:59 am        
រូបភាព
ស្ថិតក្រោម​កាលៈទេសៈ​ធម្ម​តា ស្រទាប់​ទាំងពីរ​នៃ​ថង់​ស្រោម​បេះដូង​មាន​ផ្ទុក​ទៅ​ដោយ​ទឹករំអិល​មួយចំនួន​តូច​ដែរ ។ ការ​រលាក​ស្រោម​បេះដូង មានន័យ​ថា​ស្រោម​នោះ​ទៅ​ជា​មាន​ការ​រលាក និង​មាន​ការ​កកិត​គ្នា​ខ្លាំង​ទើប​ធ្វើអោយ​ឈឺទ្រូង​កើតមានឡើង ។

 
​ករណី​មួយ​ចំនួន​ជាតិ​ទឹក​នៅ​ក្នុង​ស្រោម​បេះដូង​នោះ​មាន​ការកើនឡើង និង​ធ្វើអោយ​មាន​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង ។ មូលហេតុ​នៃ​ការ​រលាក​ស្រោម​បេះដូង​ច្រើនតែ​ពិបាក​ក្នុង​ការ​កំណត់​រក ។ ភាគច្រើន​គ្រូពេទ្យ​មិន​អាច​កំណត់​ពី​មូលហេតុ​រួម​ទាំង​មិន​ដឹង​ថា​សង្ស័យ​ពី​មកពី​វី​រ៉ុស​ណា​ទៀតផង ។
 
​ការ​រលាក​ស្រោម​បេះដូង​ក៏​អាច​មាន​រយៈពេល​ខ្លី​មួយ​ដែល​បន្ទាប់ពី​មាន​បញ្ហា​គាំងបេះដូង​រួច ដោយសារតែ​ការ​រលាក​នៃ​សាច់ដុំ​បេះដូង​ដែល​បាន​ខូចខាត ។ លើសពីនេះទៅទៀត ទម្រង់​យឺតយ៉ាវ​របស់​ការ​រលាក​បេះដូង​ប្រហែលជា​កើតឡើង​ជា​ច្រើន​សប្តាហ៍​បន្ទាប់ពី​មាន​បញ្ហា​គាំងបេះដូង ឬ​វះកាត់​បេះដូង​ហើយ ព្រោះ​វា​ធ្វើ​បង្កើតអោយមាន​អង់​ទីករ ។ ការ​រលាក​ស្រោម​បេះដូង​ដែល​យឺត​យ៉ាងនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Dressler’s Syndrome ។ អ្នកឯកទេស​ជាច្រើន​ជឿជាក់ថា Dressler’s Syndrome នេះ​កើតឡើង​ដោយសារ​ប្រតិកម្ម​មិន​ប្រក្រតី​របស់​ប្រព័ន្ធ​ភាពស៊ាំ (Autoimmune Response) ទៅលើ​បេះដូង និង​ស្រោម​បេះដូង ។
 
​មូលហេតុ​ផ្សេងៗ​ទៀត​មាន​ដូចជា​៖
  • Systemic Inflammatory Disorder៖ ទាំងនេះ​ប្រហែល​ជា​មក​ពី​បញ្ហា​ជំងឺ​នៅលើ​ស្បែក (Lupus) និង​ជំងឺរ​លាក់​សន្លាក់​រ៉ុយ​ម៉ា​តូ​អ៊ី​ត (Rheumatoid Arthritis) ។​
  • ​ការប៉ះទង្គិច​៖ ការគ្រោះថ្នាក់​ទៅលើ​បេះដូង ឬ​ទ្រូង​ប្រហែល​ជា​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍ ។
  • បញ្ហា​មិន​សុខភាព​មិន​ប្រក្រតី​ផ្សេងៗ​ទៀត​៖ ទាំងនេះ​រួម​មាន​ការ​ខ្សោយបេះដូង ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺមហារីក ។
  • ​ការប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​មួយចំនួន​អាច​ធ្វើអោយ​រលាក​ស្រោម​បេះ​ដូង​បាន​ដែរ​ថ្វីបើ​វា​មិនសូវ​ជា​កើត​មាន​ក៏​ដោយ ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com