អន្តរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញច្រកសម្ងាត់នៅក្នុងមហាពីរ៉ាមីតអេហ្ស៊ីប
04, Mar 2023 , 9:40 pm        
រូបភាព
មន្ត្រីវត្ថុបុរាណអេហ្ស៊ីបប្រកាសពីការរកឃើញច្រករបៀងលាក់សម្ងាត់ប្រវែង៩ ម៉ែត្រនៅជិត​ច្រក​ចូល​សំខាន់នៃមហាពីរ៉ាមីត Giza ដែលមានអាយុ៤,៥០០ឆ្នាំ។

 
ការរកឃើញច្រកសម្ងាត់នៅក្នុងប្រាសទពីរ៉ាមីតស្ថិតក្នុងចំណោមសំណង់អច្ឆរិយៈទាំងប្រាំពីរ​នៃ​ពិភពលោក ជាផ្នែកមួយក្រោមគម្រោងស្កែនពីរ៉ាមីតដែលធ្វើចាប់តាំងពីឆ្នាំ២០១៥មក។ អ្នកជំនាញប្រើប្រាស់វិធីសាស្រ្តជាច្រើនរួមទាំងកំដៅអ៊ីនហ្វ្រារ៉េដ និងឧបករណ៍ endoscopes ដើម្បីមើលរ​ច​នា​សម្ព័ន្ធខាងក្នុងពីរ៉ាមីត។
 
មហា​ពីរ៉ាមីតនេះ ​ត្រូវ​បាន​សាងសង់​ជា​ផ្នូរ​ដ៏​មហិមា​នៅ​ក្នុង​ឆ្នាំ២៥៦០ មុន​គ្រិស្តសករាជក្នុង​រជ្ជកាល​ព្រះចៅ​ផារ៉ាអុងឃូហ្វូ។ វាត្រូវបានសាងសង់ឡើងដល់កម្ពស់១៤៦ម៉ែត្រ ដែលជាសំណង់​ខ្ពស់​បំផុត​ដែលបង្កើតឡើងដោយមនុស្ស មុនពេលត្រូវបានបំបែកកំណត់ដោយសំណង់ Eiffel Tower ក្នុង​ទីក្រុង​ប៉ារីសនៅឆ្នាំ១៨៨៩។
 
ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃវត្ថុបុរាណអេហ្ស៊ីប លោក Mostafa Waziri បាននិយាយថា ច្រកសម្ងាត់ ដែលមិនទាន់បានបញ្ចប់ការសាងសង់នេះ ទំនងជាត្រូវបានបង្កើតឡើងដើម្បីជួយទ្រទ្រង់ទម្ងន់ របស់​ពីរ៉ាមីតជុំវិញច្រកចូលសំខាន់ដែលមានប្រវែងជិត៧ម៉ែត្រ។
«យើងនឹងបន្តការស្កេនរបស់យើង ដូច្នេះយើងនឹងឃើញនូវអ្វីដែលយើងអាចធ្វើ... ដើម្បីរក មើលអ្វីដែលយើងអាចរកឃើញនៅក្រោមវា ឬនៅចុងបញ្ចប់នៃច្រករបៀងនេះ»។ លោក Waziri បានប្រាប់អ្នកសារព័ត៌មានបែបនេះនាសន្និសីទកាសែតមួយនៅមុខប្រាសាទពីរ៉ាមីត៕
 

Tag:
 អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com