ជាតិ
បទសម្ភាសន៍
អង្គការអាគ្រីស៊ុតផ្តល់បច្ចេកទេសដល់ពលរដ្ឋក្នុងការបិតស្រា​សឱ្យមានគុណភាព
05, Mar 2023 , 8:20 pm        
រូបភាព
ស្ដង់បង្ហាញស្រាស របស់អង្គការអាគ្រីស៊ុត ក្នុងស្ដង់ពិព័រណ៍នៅចុងខែកុម្ភៈ។
ស្ដង់បង្ហាញស្រាស របស់អង្គការអាគ្រីស៊ុត ក្នុងស្ដង់ពិព័រណ៍នៅចុងខែកុម្ភៈ។
សៀមរាប៖ អង្គការអាគ្រីស៊ុត ដែលគាំទ្រកសិករលើវិស័យកសិកម្ម កំពុងផ្តល់បច្ចេកទេសដល់សហគមន៍ ក្នុងការផលិត ឬបិតស្រាស ដែលមានគុណភាព និងសុវត្ថិភាព ដើម្បីជំរុញផលិតកម្ម​ចូលទៅក្នុងទីផ្សារ​ឱ្យបានទូលំទូលាយ។

 
 
អ្នកសម្របសម្រួលអាជីវកម្ម នៃអង្គការអាគ្រីស៊ុត កញ្ញា តាន់ ឌីណារី ប្រាប់ថា ដើមឡើយអង្គការនេះ គាំទ្រកសិករលើការកែច្នៃស្រាចេញពីស្វាយទុំប៉ុណ្ណោះ តែក្រោយមកអតិថិជនស្នើឱ្យមានស្រាស ទើបអង្គការបានពង្រីកវិសាលភាព និងផ្តល់បច្ចេកទេសដល់អ្នកភូមិដើម្បីផលិតស្រាស។ 
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយកញ្ញា តាន់ ឌីណារី អ្នកសម្របសម្រួលអាជីវកម្ម នៃអង្គការអាគ្រីស៊ុត កំឡុងពេលតាំងពិព័រណ៌ផលិតផលខ្មែរ បន្លែ និងផ្លែឈើលើកទី១៦ នាចុងខែ កុម្ភៈ ដូចតទៅ៖ 



 
 
ពលរដ្ឋនៅស្រុកបន្ទាយស្រីប្រមាណ២០គ្រួសារ ត្រូវបានចងក្រងលើផលិតកម្មស្រាស និងស្រាស្វាយ។ កញ្ញា ឌីណារី បានឱ្យដឹងថា៖«ស្រានេះជាប្រភេទស្រាបិត វាមានលក្ខណៈពិសេសខុសពីស្រាដទៃ គឺធ្វើជាស្រាបន្ទំ ដូចស្រាស្វាយអី គេច្រើនធ្វើជាបន្ទំ ដោយឡែកអង្គការសម្របសម្រួល និងផ្តល់​បច្ចេកទេសជាប្រភេទស្រាបិត»។
 

កញ្ញា តាន់ ឌីណារី ក្នុងពិព័រណ៍ផលិតផល បន្លែ និងផ្លែឈើ លើកទី១៦ នៅចុងខែ កុម្ភៈ កន្លងទៅ។

ក្រៅពីផ្តល់បច្ចេកទេស អង្គការអាគ្រីស៊ុត ក៏បានប្រមូលទិញស្រាមួយផ្នែកពីកសិករអ្នកផលិតវិញដែរ និងយកមកបិតម្ដងទៀត ដើម្បីដកយកជាតិពុលបន្ថែមពីក្នុងស្រានោះ។ មន្រ្តីអង្គការអាគ្រីស៊ុតបញ្ជាក់ថា ការគាំទ្រនេះដើម្បីលើកកម្ពស់គុណភាពផលិត ក៏ដូចជារួមចំណែកអភិរក្សប្រពៃណីបិតស្រា ដែលជាប្រពៃណីខ្មែរដ៏យូរលង់មក ហើយអង្គការមិនផ្តោតខ្លាំងលើការផលិតទេ ព្រោះស្រាមាន ផលប៉ះពាល់ដល់សុខភាពជាទូទៅ៕
 

ស្រាស និងស្រាស្វាយ ដែលកែច្នៃដោយអង្គការ អាគ្រីស៊ុត

Tag:
 ស្រាស
  អង្គការអាគ្រីស៊ុត
© រក្សាសិទ្ធិដោយ thmeythmey.com