ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​អង់ស៊ីម​របស់​ថ្លើម​កើនឡើង​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​អ្វីខ្លះ​?
07, Mar 2023 , 6:59 am        
រូបភាព
ការកើនឡើង​នូវ​អង់ស៊ីម​ថ្លើម​អាច​បង្ហាញ​ពី​ការ​រលាក ឬ​ការខូចខាត​ដល់​កោសិកា​នៅក្នុង​ថ្លើម​។ កោសិកា​ថ្លើម​រលាក ឬ​រងរបួស​ធ្វើអោយ​មាន​ការបញ្ចេញ​បរិមាណ​ខ្ពស់​ខ្លាំង ជាជាង​មរិ​មាណ ធម្មតា​នៃ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​រួម​ទាំង​អង់ស៊ីម​របស់​ថ្លើម​ទៅក្នុង​ឈាម​ដែល​អាច បណ្តាល​ឱ្យ​អង់ស៊ីម​ថ្លើម​កើនឡើង​នៅពេលដែល​មាន​ការ​ធ្វើតេស្ត​ឈាម​។​

 
​អង់ស៊ីម​របស់​ថ្លើម​ជាក់លាក់​ដែល​ភាគច្រើន​កើនឡើង​រួមមាន​
 
· ATanine Transaminase(​ត្រង់​សាមី​ណាស​ALT )
 
· ASpartate Transaminase(​ត្រង់​សាមី​ណាស AST )
 
​ការកើនឡើង​នូវ​អង់ស៊ីម​ថ្លើម​អាច​ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​ធ្វើតេស្ត​ឈាម​ជា​ទម្លាប់​ណាមួយ​។ នៅក្នុង​ករណី​ជា​ច្រើន​កម្រិត​អង់ស៊ីម​ថ្លើម​គឺ​គ្រាន់តែ​កើតឡើង​ជា​បណ្តោះអាសន្ន ឬ​កើនឡើង​តែ​បន្ទិច​បន្ទួច​តែប៉ុណ្ណោះ​។ ភាគច្រើន​បំផុត​អង់ស៊ីម​ថ្លើម​កើនឡើង​មិនមែនជា សញ្ញា​នៃ​បញ្ហា​រ៉ាំរ៉ៃ ឬ​ភាព​ធ្ងន់ធ្ងរ​របស់​ថ្លើម​នោះឡើយ​។​
 
​ជំងឺ និង​លក្ខខណ្ឌ​ជាច្រើន​អាច​រួមចំណែក​ដល់​ការកើនឡើង​នៃ​អង់ស៊ីម​ថ្លើម​។​វេជ្ជបណ្ឌិត អាច​កំណត់​រក​មូលហេតុ​ជាក់លាក់​នៃ​ការកើនឡើង​នៃ​អង់ស៊ីម​ថ្លើម​របស់​អ្នក​ដោយ​ពិនិត្យ​ឡើងវិញ​នូវ​ប្រ​វត្តនៃ​ការប្រើប្រាស់​ថ្នាំរ​បស់​អ្នក សញ្ញា និង​រោគសញ្ញា​របស់​អ្នក និង​ក្នុង​ករណី​ខ្លះ ការ​ធ្វើ​តេស្ត និង​នីតិវិធី​ផ្សេងទៀត​។​
 
​មូលហេតុ​ជាទូទៅ​បន្ថែម​ទៀត​នៃ​ការកើនឡើង​នៃ​អង់ស៊ីម​ថ្លើម​រួមមាន​:
 
· ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន​រួមទាំង ពពួក​ថ្នាំ​Statin​ដែល​ប្រើ​ដើម្បី​គ្រប់គ្រង​ជាតិ កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​
 
· ការប្រើប្រាស់​គ្រឿង​ស្រវឹង​
 
· ជំងឺខ្សោយបេះដូង​
 
· ជំងឺ​រលាក​ថ្លើម​ប្រភេទ​A
 
· រលាក​ថ្លើម​ប្រភេទ​B
 
· ជំងឺ​រលាក​ថ្លើម​ប្រភេទ​C
 
· ជំងឺ​ខ្លាញ់​កក​ក្នុង​ថ្លើម​
 
· ការ​ធាត់​
 
· ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ច្រើនពេក​រួម​ទាំង​ថ្នាំ​ពពួក​Acetaminophen (​ដូចជា​Paracetamol Tylenol ឬ​ផ្សេងទៀត​)
 
​មូលហេតុ​ផ្សេង​ទៀត​នៃ​ការកើនឡើង​អង់ស៊ីម​ថ្លើម​អាច​រួមមាន​:
 
· ជំងឺ​រលាក​ថ្លើម​ដោយ​ការប្រើ​គ្រឿង​ស្រវឹង (​ការ​រលាក​ថ្លើម​បណ្តាល​មក​ពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង )
 
· ជំងឺ​រលាក​ថ្លើម​ដោយសារ​តែ​អូ​តូ​អ៊ី​ម៉ាញ៉ូ​ន​
 
· ជំងឺ​ពោះវៀន ( ការខូចខាត​ពោះវៀន​ដែល​បណ្តាល​មកពី​gluten )
 
· ក្រិន​ថ្លើម​(cirrhosis)
 
· ការឆ្លង​មេរោគ​Cytomegalovirus ( CMV )៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com