កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អ្នកជក់ ឬលក់ដូរថ្នាំជក់ នៅតំបន់ហាមឃាត់កីឡាស៊ីហ្គេម នឹងត្រូវពិន័យ
06, Mar 2023 , 2:07 pm        
រូបភាព
លោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ដោយ:
 អ្នលជក់បារី ឬលក់ដូរថ្នាំជក់ នៅកន្លែងហាមឃាត់ក្នុងពេលប្រកួតកីឡាស៊ីហ្គេម២០២៣ នឹងត្រូវទទួលការអប់រំ ផាកពិន័យជាប្រាក់ និងឈានដល់បណ្តេញចេញពីទីលានទស្សនាការប្រកួតជាដើម។ នេះជាការអះអាងរបស់លោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។



នាពិធីសន្និសីទសារព័ត៌មានស្តីពី«កីឡាគ្មានថ្មាំជក់» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងទេសចរណ៍ លោក ហោ សារុន បានលើកឡើងពីច្បាប់បញ្ញាត្តិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ទាក់ទងនឹងការលក់ និងប្រើប្រាស់រលិតផលថ្នាំជក់គ្រប់ប្រភេទរួមទាំងបារីអេឡិចត្រូនិកផង។ ជនណាល្មើសនឹងបញ្ញត្តិនេះ គណៈកម្មការនឹងមានវិធានការអប់រំ ជាលក្ខខណ្ឌដំបូងមុននឹងឈានដល់ការផាកពិន័យជាទឹកប្រាក់ និងវិធានការរដ្ឋបាលដេញចេញពីទីតាំង ឬទីលានទស្សនាការប្រកួតតែម្តង។
 
លោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈកម្មការនឹងរៀបចំផ្សព្វផ្សាយច្បាប់បញ្ញាតិអំពីការហាមឃាត់ចំពោះអ្នកជក់ និងអ្នកលក់ដូរ នៅក្នុងបរិវេណហាមឃាត់ពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាឱ្យបានទូលំទូលាយ។
 
«បើសិនមានបុគ្គលណាដែលប្រព្រឹត្តិផ្ទុយពីសេចក្តីណែនាំ យើងនឹងមានវិធានការមួយគឺវិធានការអប់រំជាចំបង អ៊ីចឹង!យើងត្រូវផ្សព្វផ្សាយច្បាប់របស់យើងឱ្យបានទូលំទូលាយ មុននឹងឈានដល់ការផាកពិន័យជាទឹកប្រាក់ និងវិធានការរដ្ឋបាលដេញចេញពីបរិវេណទីលានប្រកួត»។ លោក ហោ សារុន បញ្ជាក់ដូច្នេះ។
 
អនុប្រធានគណៈកម្មការពិធីបើក-បិទ កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមរូមនេះ បន្តថា៖«យើងមានកម្លាំងយុវជនស្ម័គ្រចិត្តនឹងណែនាំជាមុនដល់អ្នកទាំងនោះ នៅពេលដែលឃើញមានជក់នៅតំបន់ហាមឃាត់ យើងមិនឱ្យបរិយាកាសនៃការជក់បង្ហុយផ្សែងរបស់គាត់ហ្នឹងបំពុលទៅអ្នកផ្សេងទៀតក្នុងអំឡុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះឡើយ»។ 
លោក ហោ សារុន ក៏នឹងរៀបចំបណ្តាញតាមឃ្លាំមើលឱ្យបានច្បាស់លាស់ដើម្បីអប់រំដល់អ្នកដែលមកចូលរួមទស្សនាការប្រកួត ក៏ដូចជាអ្នកលក់នៅតាមបរិវេណទីលានប្រកួតកីឡាផងដែរ៕
 

Tag:
 ហោ សារុន
 ក្រសួងទេសចរណ៍
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com