ជាតិ
អត្ថបទពាណិជ្ជកម្ម
អន្តរជាតិ
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ចែករំលែកចំណេះដឹង ក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ»
06, Mar 2023 , 4:19 pm        
រូបភាព
រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅអគារ KAMPUS លោក សុខ វឿន ប្រធាននាយកប្រតិបត្តិអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់សុន្ទរកថាស្វាគមន៍ នៅក្នុងពិធីសម្ពោធកម្មវិធី “វិថីហិរញ្ញវត្ថុ - Financial Street” ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា។ 

កម្មវិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុន Apsara Media Services (AMS), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។
 
ពិធីសម្ពោធកម្មវិធី “វិថីហិរញ្ញវត្ថុ - Financial Street” នាព្រឹកនេះ​ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ពី លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា, អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ព្រមទាំងអ្នកចូលរួមតំណាងមកពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបប្រមាណជិត ១០០ នាក់៕








 
 

© រក្សាសិទ្ធិដោយ thmeythmey.com