សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការស្រាវជ្រាវ ៖ អាជីវកម្មជប៉ុន៤០ភាគរយចង់ឱ្យធនាគារកណ្ដាលបន្ធូរគោលនយោបាយរូបិយវត្ថុ
06, Mar 2023 , 8:29 pm        
រូបភាព
ប្រាក់យ៉េនជប៉ុន។ រូបភាពពី AFP ។
ប្រាក់យ៉េនជប៉ុន។ រូបភាពពី AFP ។
ក្នុងចំណោមពាណិជ្ជករប្រហែល១ពាន់នាក់ដែលត្រូវបានសម្ភាស ៣៩,៦ភាគរយចង់ឱ្យរដ្ឋាភិបាលកាត់បន្ថយទំហំកម្មវិធីគោលនយោបាយជំរុញសេដ្ឋកិច្ចមួយចំនួនដែលពួកគេយល់ថាជាការខ្ជះខ្ជាយថវិកាជាតិ ខណៈ៣៦,៤ភាគរយបានអំពាវនាវឱ្យធនាគារកណ្តាលជប៉ុន (BoJ) គួរតែបន្តរក្សាអត្រាការប្រាក់ទាបបំផុតដើម្បីគាំទ្រសេដ្ឋកិច្ច។ នេះបើតាមការស្រាវជ្រាវមួយ។

 
ការស្ទង់មតិថ្មីៗនេះដោយក្រុមហ៊ុនស្រាវជ្រាវ Teikoku Databank Ltd. បានបង្ហាញថាប្រមាណ ៤០ភាគរយនៃក្រុមហ៊ុនដែលបានសម្ភាសចង់ឱ្យធនាគារកណ្តាលជប៉ុន (BoJ) បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុឱ្យមានភាពធូរលុងជាងនេះបន្ថែមទៀតនាឆ្នាំក្រោយ។
 
ក្រុមហ៊ុនស្រាវជ្រាវដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូមួយនេះបានឱ្យដឹងថា  អ្នកដែលត្រូវបានសម្ភាសនៅតែមានការព្រួយបារម្ភអំពីហានិភ័យដែលបណ្តាលមកពីការផ្លាស់ប្តូរគោលនយោបាយភ្លាមៗ និងអំពាវនាវឱ្យមានការផ្លាស់ប្តូរបន្តិចម្តងៗ ស្របពេលដែលធនាគារកណ្ដាលជប៉ុន ពិចារណាវិធានការដើម្បីជំរុញសេដ្ឋកិច្ចនោះ។
 
ក្នុងការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ អ្នកឆ្លើយសំណួរ ១៧,៦ភាគរយបាននិយាយថាពួកគេចង់ឱ្យ BOJ បន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ខណៈដែល ៦,៤ភាគរយគាំទ្រឱ្យ BoJ បន្តការរឹតបន្តឹង។ នេះបើតាមទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Haruhiko Kuroda ។
 
បច្ចុប្បន្ន BoJ បានរក្សាអត្រាការប្រាក់រយៈពេលខ្លី និងរយៈពេលវែងទាបបំផុត តាមរយៈកម្មវិធីទិញមូលបត្របំណុលដ៏ធំរបស់ខ្លួន។ អ្នកជំនាញមួយចំនួនបានចង្អុលបង្ហាញពីហានិភ័យ និងផលប៉ះពាល់ពីការធ្លាក់ថ្លៃខ្លាំងនៃប្រាក់យ៉េន និងការបង្ខូចទ្រង់ទ្រាយនៅក្នុងទីផ្សារមូលបត្របំណុល៕
 
 

Tag:
 ជប៉ុន
  BoJ
© រក្សាសិទ្ធិដោយ thmeythmey.com