ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​របស់​ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​
07, Mar 2023 , 10:59 pm        
រូបភាព


ចំពោះ​មនុស្ស​ពេញវ័យ​
សញ្ញា​ជា​ទូទៅ​របស់​ជំងឺ​កង្វះ​អាហារូបត្ថម្ភ នោះ​គឺ​ការ​ស្រក​ទម្ងន់​ដែល​មិន​មាន​ការគ្រោងទុក​។ ប្រសិន បើ​អ្នក ស្រក​ទម្ងន់ ១០​ភាគរយ នៃ​ទម្ងន់​រាងកាយ​សរុប​របស់​អ្នក នៅក្នុង​រយៈពេល​៣​ខែ ដោយ​អ្នក​មិនបាន ធ្វើការ​តម​អាហារ នោះ​វា​អាច​ជា​សញ្ញា​ប្រាប់​ថា អ្នក​កំពុងតែ​ទទួល​សារជាតិ​ចិញ្ចឹម បំប៉ន​មិនបាន​គ្រប់គ្រាន់​ហើយ ។​
 
ជា​ឧទាហរណ៍ ទម្ងន់​ដ៏​ល្អ​ចំពោះ​សុខភាព សម្រាប់​ស្ត្រី​ដែល​មាន​កំពស់ ១៧៣​សង់ទីម៉ែត្រ គឺ​ស្ថិតក្នុង ចន្លោះ​រវាង ៦៣​គីឡូក្រាម​។ ដូច្នេះ សម្រាប់​ស្ត្រី​ដែល​ស្ថិត​ក្នុង​ទម្ងន់ និង កំពស់​នេះ កាល​បើ​នាង​បាន ស្រក​ទម្ងន់​ប្រហែលជា ១០​គីឡូក្រាម ដោយ​មិន​បាន​ធ្វើការ​តម​អាហារ នោះ​វា​អាច​ជា​សញ្ញា នៃ​ជំងឺ​កង្វះ អាហារ​រូបត្ថ​ម្ភនេះ​ហើយ ។​
 
ចំពោះ​មនុស្ស​ពេញវ័យ វិធី​ដ៏​មាន​សារៈប្រយោជន៍ ក្នុងការ​ប៉ាន់ប្រមាណ​ថា​តើ អ្នក​កំពុងតែ​មាន​ជំងឺ កង្វះ​អាហារ​រូបត្ថ​ម្ភ​ឬក៏​អត់នោះ គឺ​អ្នក​ត្រូវ​ធ្វើការ​គណនា នូវ​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់ ( Body Mass Index ) ។ វា​គឺជា​វិធី​គណនា​មួយ ដែល​យក​ទម្ងន់​របស់​អ្នក​គិត​ជា​គីឡូក្រាម ទៅ​ចែក​នឹង កម្ពស់​របស់​អ្នក គិត​ជា​ម៉ែត្រការ៉េ ។​
 
សម្រាប់​មនុស្សពេញវ័យ​ភាគច្រើន ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់​ដែល​មាន​សុខភាព​ល្អ គឺ​ស្ថិតនៅ ចន្លោះ រវាង ១៨,៥ ទៅ ២៤,៩ ។​វា​មានន័យថា ៖
•​    ​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់ ដែល​នៅ​ចន្លោះ ១៧ និង ១៨,៥ គឺ​អាច​បញ្ជាក់​ថា អ្នកមាន ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​កម្រិត​ស្រាល ។​
•​    ​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់ ដែល​នៅ​ចន្លោះ ១៦ និង ១៨ គឺ​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​កង្វះ អាហារ​រូបត្ថ​ម្ភ​កម្រិត​មធ្យម ។​
•​    ​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់​ដែល នៅក្រោម ១៦​គឺ​អាច​បញ្ជាក់បាន​ថា អ្នក​មាន​ជំងឺ​កង្វះ អាហារ​រូបត្ថ​ម្ភ​កម្រិត​ធ្ងន់ធ្ងរ​។​
 
​រោគសញ្ញា​ដទៃ​ទៀត​រួមមាន​ដូចជា ៖
 
•​    ​ការចុះ​ខ្សោយ​របស់​សាច់ដុំ ដែល​បន្ទាប់​មក​វា​នឹង​ចាប់ផ្តើម​បាត់បង់​ថាមពល​របស់​វា ។​
•​    ​មាន​អារម្មណ៍​ថា​អស់កម្លាំង គ្រប់ពេល និង មិនសូវ​មាន​ថាមពល​ក្នុង​ខ្លួន​។​
•​    ​ឆាប់​រងគ្រោះ​ទៅនឹង​ការបង្ក​រោគ​។​
•​    ​ពន្យា​ពេល​នៃ​ការ​ជាសះស្បើយ​របួស​។​
•​    ​វិលមុខ​។​
•​    ​មាន​អារម្មណ៍​មួម៉ៅ​ឆាប់​ខឹង​។​
•​    ​ក្រចក​របស់​អ្នក ឆាប់​ផុយស្រួយ​។​
•​    ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត និង យារ​ធ្លាក់​។​
•​    ​មាន​ជំងឺរាគ​ជា​បន្ត​។​
•​    ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
•​    ​ចំពោះ​ស្ត្រី ការធ្លាក់​ឈាមរដូវ​គឺ​មិន​ទៀងទាត់ ឬ មិន​មាន​តទៅទៀត ។​
 
​ចំពោះ​កុមារ​
​រោគសញ្ញា​របស់​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ចំពោះ កុមារ​រួម​មាន​ដូចជា​៖
•​    ​កម្រិត​នៃ​ការរំពឹងទុក ក្នុង​ការរីក​ធំធាត់ មានការ​ចុះខ្សោយ គឺ​ទាំង​កម្ពស់ និង ទម្ងន់​។​
•​    ​មាន​ការផ្លាស់ប្តូរ​ផ្នែក​អត្តចរិត មានដូចជា ឆាប់​ខឹងក្រេវក្រោធ​, អស់កម្លាំង ឬ មាន​ភាព​ថប់​បារម្ភ​។​
•​    ​សសៃស​ក់ និង ពណ៌​សំបុរស្បែក​មាន​ការផ្លាស់​ប្តូរ​។​
•​    ​ជ្រុះ​សក់​។​
•​    ​មានការ​ហើមប៉ោង​នៅត្រង់​ពោះ និង ជើង ( សញ្ញា​ចុងក្រោយ​នេះ ជាធម្មតា កើត​មាន​តែ​ពេល ដែល​កុមារ មាន​ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ ប៉ុណ្ណោះ ) ។​
 
​កង្វះ​សារជាតិ​រ៉ែ និង វីតាមីន​
បើទោះជា កម្រិត​នៃ​ស​ន្ទ​ស្ស​ទម្ងន់​រាងកាយ​ធៀប​នឹង​កម្ពស់ ស្ថិតនៅ​ក្នុង​ស្ថានភាព​អំណោយ​ផល​ល្អ ចំពោះ​សុខភាព អ្នក​ក៏​ប្រហែល​អាច​នឹង មិន​ទទួលបាន​នូវ កម្រិត​វីតាមីន និង ជាតិ​រ៉ែ​បាន​គ្រប់គ្រាន់​ដែរ​។​
 
​សញ្ញា​ផ្នែក​រាងកាយ ដែល​អាច​បញ្ជាក់​ថា អ្នក​អាច​នឹង​មាន​កង្វះ​សារជាតិ​រ៉ែ និង វីតាមីន​រួមមាន​ដូចជា ៖
•​    ​មាន​បញ្ហា​នៅ​លើ​ស្បែក និង មាន​ឡើង​កន្ទួលរ​ម៉ាស់​។​
•​    ​ហើមប៉ោង​នៅលើ​អណ្តាត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com