កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកស្រីទាំង ១០រូប ​ដែលមានរូបសម្រស់ស្អាតទាក់ទាញ!
08, Mar 2023 , 8:59 am        
រូបភាព
កីឡាមានភាពទាក់ទាញខ្លាំង។ មិនត្រឹមតែមានការប្រកួតប្រជែងដ៏ខ្លាំងពីសំណាក់ផ្នែកបុរសនោះទេ ការប្រកួតផ្នែកកីឡាការិនី ក៏បានទាក់ទាញក្រស៊ែរភ្នែកអ្នកគាំទ្រ ក្នុងវិស័យកីឡាដែរ។ ជាពិសេសកីឡាការិនីដែលមានរូបសម្រស់ស្រស់ស្អាត ។



បច្ចុប្បន្នកីឡាការិនីដែលកំពុងតែប្រកបអាជីព រួមមាន បាល់ទាត់, កីឡាអូឡាំពិក, កីឡាវាយកូនបាល់ កីឡាចំបាប់ ឬក៏កីឡាប្រយុទ្ធដូចជា UFC ជាដើម ភាគច្រើនសម្បូរទៅដោយកីឡាការិនីរូបសម្រស់ស្រស់ស្អាតជាច្រើន។ 
 
ជាមួយភាពស្រស់ស្អាតរបស់ពួកគេ ព្រមទាំងភាពទាក់ទាញទាំងនេះ បានជួយឱ្យអត្តពលិកស្ត្រីទាំងនេះ អាចរកបានប្រាក់ចំណូលច្រើនទៀតផង ក្រៅពីការប្រកួតកីឡា ខណៈពួកគេមានអ្នកគាំទ្រច្រើន នៅបណ្តាញសង្គមអ៊ិនធឺណិត ។
 
ខាងក្រោមនេះជាកីឡាករទាំង ១០រូបដែលមានរូបសម្រស់ស្រស់ស្អាត ត្រូវបានចុះផ្សាយលើកាសែត Totalsportal.com ៖ 
 
១. Emma Raducanu
Emma បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយការបង្ហាញការប្រកួតដ៏ល្អខ្លាំងក្នុងកម្មវិធីវាយកូនបាល់ ​US Open 2021 ដោយនាងបានឈ្នះពានរង្វាន់ ​Grand Slam លើកដំបូងត្រឹមវ័យ ១៨​ឆ្នាំ។ មកដល់ពេលនេះកីឡាការិនីវាយកូនបាល់ វ័យ ២០ឆ្នាំ ស្ថិតនៅក្នុងចំណោមអត្តពលិក ដែលមានរូបសម្រស់ដ៏ស្រស់ស្អាត និងទាក់ទាញបំផុតក្នុងកីឡាវាយកូនបាល់។
  


២. Ana Maria Markovic 
Ana មានវ័យ ២៣ឆ្នាំ​ បច្ចុប្បន្នជាកីឡាការិនីបាល់ទាត់ដែលប្រកបអាជីពនៅក្លិប​ ​Grasshopper Club Zurich នៃលីគកំពូលស្វីស។ នាងក៏ត្រូវបានគេចាត់ទុកថា ជាកីឡាការិនី មានរូបស្រស់ស្អាតផងដែរ។



៣. Alysha Newman 
Alysha ជាកីឡាការិនីផ្នែករត់ចម្ងាយនៃប្រភេទកីឡាអត្តពលិកម្ម (Truck and Field)​ ។ កីឡាការិនីកាណាដា វ័យ ២៨ឆ្នាំរូបនេះ ធ្លាប់ឈ្នះមេដាយមាសកាលពីឆ្នាំ​ ២០១៨ នៃព្រឹត្តិការណ៍កីឡាពិភពលោក។ ​កីឡាការនីរូបនេះក៏មានអ្នកគាំទ្រនៅលើបណ្តាញសង្គមច្រើនផងដែរ។
  


៤. Paige Spiranac 
​​Paige ជាកីឡាការិនីវាយកូនហ្គោលដែលមានភាពទាក់ទាញនិងស្រស់ស្អាតខ្លាំងមួយរូប ។ កីឡាការិនីវ័យ ៣០ឆ្នាំរូបនេះ កំពុងប្រកបអាជីពលើកីឡាដ៏ល្បីមួយនេះ នៅក្នុងប្រទេសអាម៉េរិក។ នាងក៏មានឆាណែល Youtube ផ្ទាល់ខ្លួនដែរ ដែលមានអ្នកតាមដានដោយការចុច Subscribes ជាង ៣សែននាក់។
  


៥.​ Ivona Dadic
​Ivona សញ្ជាតិអូទ្រីស​ ជាកីឡាការិនីផ្នែកកីឡា Heptathlon អំឡុងការប្រកួតអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២១​ ។ នាងបានបញ្ចប់ចំណាត់ថ្នាក់លេខ ៨លើប្រភេទវិញ្ញាសារមួយនេះ។ Heptathlon ជាកីឡាមួយដែលរួមមានវិញ្ញាកីឡា ៧ប្រភេទចូលគ្នា ដោយមាន រត់ ១០០ម៉ែត្រ, លោតកម្ពស់, ចោលដំដែក​, រត់ ២០០ម៉ែត្រ​, លោតរបារ, ចោលដំបង និងរត់ ៨០០ម៉ែត្រ។
  


៦. Lucy Robson 
Lucy មានវ័យ ២៧ឆ្នាំ ជាកីឡាការិនីផ្នែកវាយកូនហ្គោល ។ នាងធ្លាប់បានចូលរួមការប្រកួត ​​LPGA Tours លំដាប់ពិភពលោក ។ នាងក៏មានអ្នកគាំទ្រច្រើននៅលើបណ្តាញសង្គម ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ពេលនាងថតរូបម្តងៗ។
  


៧. Stephanie Gilmore 
Stephanie ជាកីឡាការិនីអាជីពផ្នែកជិះស្គីក្តាបន្ទះលើទឹករលក (Surfing)។ កីឡាការិនីសញ្ជាតិអូស្តា្រលីរូបនេះ ក៏ជាជើងឯកពិភពលោក Women’s WSL World Tour ២សម័យផងដែរ។



៨. Allison Stokke 
Allison ជាកីឡាការិនីផ្នែកកីឡាអត្តពលកម្ម រត់ចម្ងាយ និងលោតកម្ពស់ (Track & Field) ។ Allison បានក្លាយជាកីឡាការិនីម្នាក់ ដែលត្រូវបានគេស្វែងរកច្រើននៅលើអ៊ិនធឺណិត ចំណោមអត្តពលិកស្រីដទៃទៀត ព្រោះតែរូបសម្រស់របស់នាង។
  


៩. Lily Muni he
Lily សញ្ជាតិចិន មានវ័យ ២៤ឆ្នាំ ជាកីឡាការិនីវាយកូនបាល់លំដាប់ថ្នាក់ពិភពលោក។ Lily ក៏កំពុងតែមានវត្តមានចូលរួមប្រកួតក្នុងកម្មវិធី LPGA Tour នៅប្រទេសអាម៉េរិកផងដែរនាពេលបច្ចុប្បន្ន។



១០. Ronda Rouse 
 
Ronda ធ្លាប់ជាកីឡាការិនីផ្នែកកីឡាប្រយុទ្ធប្រដាល់ UFC ហើយសព្វថ្ងៃនាងក៏កំពុងតែប្រកបអាជីពឱ្យស្ថាប័នកំសាន្តបែបកីឡាចំបាប់ ​WWE ផងដែរ។ ប្រាក់ចំណូលពីការបង្ហាញខ្លួននៅស្ថាប័នកីឡាទាំង ២នេះ ​Ronda រកបានប្រាក់ចំណូលជាង ១០លានដុល្លារក្នុងមួយឆ្នាំ៕
 

 
 

Tag:
 អត្តពលិកស្រី
© រក្សាសិទ្ធិដោយ thmeythmey.com