កីឡាជាតិ
ជាតិ
បុណ្យទន្លេ៖ មន្ត្រីប៉ូលិស ថាសំឡេងផ្ទុះក្បែស្ពានស្ទឹងសែន ជាគ្រាប់រំសេវផាវដែលក្មេងដុតលេងប៉ុណ្ណោះ
09, Mar 2023 , 11:19 am        
រូបភាព
មន្រ្តីប៉ូលីស ឆែកឆេរប្រជាពលរដ្ឋធ្វើដំណើរលើស្ពានស្ទឹងសែន ក្រោយមានសម្លេងផ្ទុះនៅចំនុចក្រោមស្ពានស្ទឹងសែន។
មន្រ្តីប៉ូលីស ឆែកឆេរប្រជាពលរដ្ឋធ្វើដំណើរលើស្ពានស្ទឹងសែន ក្រោយមានសម្លេងផ្ទុះនៅចំនុចក្រោមស្ពានស្ទឹងសែន។
ដោយ:
ករណីសំឡេងផ្ទុះ ក្នុងពិធីបុណ្យទន្លេ លើកទី៧ ក្នុងខេត្តកំពង់ធំ  មន្ត្រីប៉ូលីសរក្សាសន្តិសុខសណ្តាប់ធ្នាប់ថាកើតឡើងដោយសារក្មេងបែកថ្នាំម្នាក់ យករំសេវផាវដាក់ក្នុងកំប៉ុងប៊ីយៀរ ដុតបំផ្ទុះលេងប៉ុណ្ណោះ។ មន្ត្រីរក្សាសន្តិសុខបានណែនាំ និងអប់រំរួចរាល់ហើយក្រោយរកឃើញភ្លាមៗកាលពីរាត្រីថ្ងៃទី៨ ខែមីនា នៅចំនុចក្រោមស្ពានស្ទឹងសែន។

 
«ចាប់បានហើយក្មេង យករំសែវផាវ ញាត់នឹងកំប៉ុងប៊ីយៀរ ទៅដុតលេង នៅក្រោមស្ពានស្ទឹងសែន»។ ប៉ូលិសប្រចាំការវេនយប់តំបន់ចំណុចគល់ស្ពានស្ទឹងសែនប្រាប់ដូច្នេះ បន្ទាប់ពីមានករណីសំឡេងផ្ទុះដែលបង្កឱ្យមានការភ្ញាក់ផ្អើល។
 

សកម្មភាពកកស្ទះនៅលើស្ពានស្ទឹងសែន ក្នុងពិធីបុណ្យទន្លេ ខេត្តកំពង់ធំ។
 
ក្រោយលឺសំឡេងផ្ទុះ មន្រ្តីប៉ូលីសក្នុងតំបន់ បានឃាត់ខ្លួនជនបង្កបានលឿនដោយប្រើពេលត្រឹម១នាទីប៉ុណ្ណោះ។ ក្រោយករណីផ្ទុះសំឡេងរំសែវនោះដែរ ក៏មានការហាមឃាត់ និងឆែកឆេរ ប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានស្ទឹងសែន ដែលខ្លះទៅលេងកម្សាន្តក្នុងពីធីបុណ្យទន្លេលើកទី៧។
 
គិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះស្ថានការណ៍ក្រោមស្ពានស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវបានកងកម្លាំងប៉ូលីស និងកងអង្គរក្ស ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយមានការចុះល្បាតទាំងកម្លាំងនគរបាល កងរាជអវុធហត្តល ដើម្បីឱ្យដំណើរការពិធីបុណ្យទន្លេ លើកទី៧ ក្នុងខេត្តកំពង់ធំ បញ្ចប់ដោយរលូន។
បុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅកំពង់ធំ​ ធ្វើឡើងចាប់ពីថ្ងៃទី៨-១០ ខែមីនា ក្រោយអាក់ខានរៀបចំពីរលើកចុងក្រោយនៅឆ្នាំ២០២១ និង២០២២ ដោយសារជំងឺកូវីដ-១៩៕
 

Tag:
 បុណ្យទន្លេ
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com