ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​អ្វីខ្លះ​ប្រាប់​ថា​អ្នក​អាច​មាន​មហារីកក្រពះ​?
21, Jun 2023 , 6:59 am        
រូបភាព
មហារីកក្រពះ នៅ​ដំណាក់កាល​ដំបូង ជា​ញឹកញាប់ មិន​បង្ក​ឱ្យ​មាន​រោគសញ្ញា​អ្វី​នោះ​ទេ​។ នៅពេល​ជំងឺមហារីក​ចេះ​តែ​វិវត្តន៍​លូតលាស់​ទៅមុខ វា​អាច​បង្ក​ជា​រោគសញ្ញា ទូទៅ​បំផុត​ដូចខាងក្រោម​នេះ​។​

  • មាន​អា​ការៈមិន​មាន​ផាសុខភាព ឬ ការឈឺចាប់​នៅក្នុង​តំបន់​ពោះ​
  • ពិបាក​ក្នុង​ការ​លេប​
  • មាន​ចង្អោរ និង​ក្អួត​
  • ការ​ស្រក​ទម្ងន់​
  • មាន​អារម្មណ៍​ឆ្អែត ឬ ហើម​ពោះ បន្ទាប់​ពី កា​រញុំា​អាហារ​តិចតួច​
  • មាន​ក្អួត​ឈាម​ឬ មាន​ឈាម​ក្នុង​លាមក​
​ភាគច្រើន ជា​ញឹកញាប់ រោគសញ្ញា​ទាំងនេះ គឺ​មិន​កំណត់សំគាល់​ទៅលើ​តែ​ជំងឺមហារីក​ទេ​។ បញ្ហា​សុខភាព​ផ្សេងទៀតៗ ដូចជា ដំបៅ​ក្រពះ ឬ ការ​រលាក​ក្រពះ ក៏​អាច​បណ្តាលឱ្យ មាន​រោគសញ្ញា​ដូចគ្នានេះដែរ​។  ប្រសិនបើ​មាន​នរណា​ម្នាក់​ដែល មាន រោគសញ្ញា​ទាំងនេះ គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ របស់​ពួកគេ ដូច្នេះហើយ​ទើប​បញ្ហា អាច​ត្រូវបាន ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ព្យាបាល​តាម​ដែល​អាច​ធ្វើបាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com