ជាតិ
មុនសម័យអង្គរ៖ សាកសព ត្រូវបានកប់ដោយរុំកន្ទេលកក់ ជំនួសការបូជា
12, Mar 2023 , 8:59 pm        
រូបភាព
សៀមរាប៖ កោះតាមាស និង ប្រាសាទព្រៃក្មេង ដែលមានទីតំាងក្បែរ បារាយណ៍ បានបង្ហាញនូវភស្តុតាងសំខាន់ៗ តាមរយៈការធ្វើកំណាយ។ នៅចន្លោះឆ្នាំ២០០០ ទៅ២០០៥ អ្នកជំនាញ បានធ្វើកំណាយរកឃើញផ្នូរសពចំនួន ២៧ផ្នូរនៅ កោះតាមាស ចំណែក ប្រាសាទព្រៃក្មេង បានរកឃើញផ្នូរសពចំនួន ១១ផ្នូរផងដែរ។ លោក ភួយ សាវឿត អ្នកគ្រប់គ្រងនៃសារមន្ទីរព្រះនរោត្តម ព្រះសីហនុ-អង្គរ បានឱ្យដឹងថា អ្នកស្លាប់នាសម័យមុនអង្គរ ត្រូវបានគេកប់ដោយរុំកន្ទេលកក់។ ជាពិសេស គេឃើញមាន ក្បាលជ្រូកកុលាលភាជន៍ ដាក់នៅលើក្បាលដំណេក ជិតសព និងចុងជើង ដោយនៅក្នុងកុលាលភាជន៍នោះ គឺដាក់គ្រឿងសំណែន ម្ហូបអាហារ។ ប្រជាជនាសម័យនោះ ជឿថាសំណែនទាំងនោះ នឹងបានទៅដល់ព្រលឹងនៃសពមិនឱ្យស្រេកឃ្លាន។

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង អញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ហេង ស្រីលីន និងលោក ភួយ សាវឿត អ្នកគ្រប់គ្រងនៃសារមន្ទីរ នរោត្តម ព្រះសីហនុ ដូចតទៅ៖
 

Tag:
 ThmeyThmey25
  មុនសម័យអង្គរ
 ជំនឿ
 កោះតាមាស
 ព្រៃក្មេង
© រក្សាសិទ្ធិដោយ thmeythmey.com