ជាតិ
ព្រះរាជដំណាក់នៅសៀមរាប ក្បែរព្រះអង្គចេក ព្រះអង្គចម ត្រូវបានឆេះមិនដឹងមូលហេតុ
12, Mar 2023 , 11:10 pm        
រូបភាព
ព្រះរាជដំណាក់មហាក្សត្រនៅសៀមរាប ក្បែរព្រះអង្គចេក ព្រះអង្គចម កំពុងឆេះ។ រូបថត៖ Capture ពីហ្វេសប៊ុក Theanuch Heang
ព្រះរាជដំណាក់មហាក្សត្រនៅសៀមរាប ក្បែរព្រះអង្គចេក ព្រះអង្គចម កំពុងឆេះ។ រូបថត៖ Capture ពីហ្វេសប៊ុក Theanuch Heang
អគារមួយកន្លែង ដែលជាព្រះរាជដំណាក់មហាក្សត្រនៅសៀមរាប ក្បែរព្រះអង្គចេក ព្រះអង្គចម ត្រូវបានភ្លើងកំពុងឆាបឆេះយ៉ាងខ្លាំង នាយប់ថ្ងៃទី១២មីនានេះ។  លោក ទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា  ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១០៖២០នាទីយប់នេះ ដែលមកទល់ពេលនេះភ្លើងមិនទាន់រលត់ឡើយ។ លោកបន្តនិយាយថា៖«ចំពោះមូលហេតុនៃភ្លើងឆេះនេះ គឺយើងមិនទាន់ដឹងឡើយ។  តែអ្វីដែលសំខាន់នាពេលនេះ គឺយើងព្យាយាមគ្រប់គ្រងស្ថានភាពភ្លើងសិន។ មកទល់ពេលនេះ យើងគ្រប់គ្រងភ្លើងបាន៨០ភាគរយហើយ»។​


© រក្សាសិទ្ធិដោយ thmeythmey.com