ជាតិ
អគ្គិភ័យឆាបឆេះព្រះរាជដំណាក់តូច ខេត្តសៀមរាបបណ្តាលមកពីទុស្សេខ្សែភ្លើង 
×![]()
សៀមរាប៖ អគ្គិភ័យឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីវេលាម៉ោង២២ និង៥នាទីយប់ថ្ងៃ ទី១២ ខែមីនា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង។
ក្រោយករណីអគ្គិភ័យនេះ អាជ្ញាធរ បានបើកការស្រាវជ្រាវរកមូលហេតុ ហើយសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌបាននាំខ្លួន ជាងថែទាំ ជួសជុល៥នាក់ទៅសាកសួរ។
តាមប្រភពពីសមត្ថកិច្ច រយៈពេលចុងក្រោយនេះ អគារដែលឆេះកំពុងជួសជុលទាំងយប់ទាំងថ្ងៃ។ ចំណែកស្ថានភាពជុំវិញព្រះរាជដំណាក់ ត្រូវបានសមត្ថកិច្ចដាក់ប៉ារ៉ាស់ និងយាមកាមតឹងរុឹង មិនឱ្យពលរដ្ឋ ចូលទៅក្បែរឡើយ ខណៈដែលជុំវិញអគារឆេះត្រូវបានដំឡើងស្បៃការដ្ឋានហ៊ុំព័ទ្ធ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ស្មើនឹង ៣៥ជើង។
«ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេកចំពោះព្រឹត្តិការណ៍ជាអកុសលនេះ»។ នេះបើតាមការសេចក្តីប្រកាសព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមីនា៕ © រក្សាសិទ្ធិដោយ thmeythmey.com