កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន ចង់ឃើញអ្នកមានទេពកោសល្យកីឡា ចេញពីខេត្តកំពង់ធំឱ្យបានច្រើន
13, Mar 2023 , 1:59 pm        
រូបភាព
ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់ អបអរពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។
ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់ អបអរពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) ចង់ឃើញអ្នកមានទេពកោសល្យកីឡាចេញពីខេត្តកំពង់ធំកាន់តែច្រើននាពេលអនាគត។

 
ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ លោក វ៉ាត់ ចំរើន មើលឃើញពីសន្ទស្សន៍អ្នកចូលរួមលេងកីឡាច្រើនក្នុងខេត្តកំពង់ធំ។ តាមអ្វីដែលបានមើលឃើញនៅបុណ្យទន្លេ នាពេលអានាគតអគ្គលេខាធិការ CAMSOC សង្ឃឹមថា ខេត្តមួយនេះនឹងផលិតអត្តពលិកកាន់តែច្រើនថែមទៀត។
  

លោក វ៉ាត់ ចំរើន(ឆ្វេង) ជូនអាវកីឡា Teqball ដល់លោក ងួន រតនៈ(ស្តាំ) ក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។
 
«យើងសង្ឃឹមថាវិស័យកីឡានៅខេត្តកំពង់ធំ នឹងមានការីកចំរើនបន្តទៀត។ ហើយយើងក៏សង្ឃឹមថានឹងទទួលបានអ្នកដែលមានទេពកោសល្យច្រើន ចេញពីខេត្តកំពង់ធំផងដែរ»។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
 
លោកអគ្គលេខាធិការ ជឿជាក់ថា ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធ នឹងជំរុញឱ្យខេត្តកំពង់ធំ សំបូរធនធានកីឡាករច្រើនឡើង។
 
បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រារព្ធធ្វើឡើងពីថ្ងៃទី៨-១០ ខែមីនា ដែលមានការបង្ហាញកីឡាថ្មី២ប្រភេទគឺ កីឡាបាល់ទាត់ឆ្នេរខ្សាច់ និងបាល់ទាត់លើតុ(Teqball) ក្រៅពីនោះក៏មានការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ រត់ប្រណាំង និងប៉េតង់ផងដែរ៕
 
ការប្រកួតកីឡាបាល់ទាត់ឆ្នេរខ្សាច់ អបអរពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។
 

Tag:
 បុណ្យទន្លេ
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com