ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ម្តាយកើតទុក្ខធ្វើឲ្យខួរក្បាលទារកចុះខ្សោយ 
×![]()
តើអ្នកជឿទេថា សុខភាព និងខួរក្បាលរបស់ទារក អាចទទួលរងផលប៉ះពាល់ ដោយសារតែអារម្មណ៍ និងជំងឺផ្លូវចិត្តរបស់ម្តាយ?
បើនិយាយអំពីជំងឺធ្លាក់ ឬបាក់ទឹកចិត្ត អ្នកប្រហែលជាគិតថា វាអាចកើតតែមនុស្សធំ និងវ័យចំណាស់នោះទេ ប៉ុន្តែ តាមពិតទៅ វាអាចកើតលើកុមារ និងសូម្បីតែទារក ដែលកំពុងតែស្ថិតនៅក្នុងពោះម្តាយ។
ការបាក់ទឹកចិត្ត អាចកើតឡើងដោយសារតែការផ្លាស់ប្តូរនានា នៅក្នុងខួរក្បាល ដែលធ្វើឲ្យលេចចេញ នូវរោគសញ្ញាអវិជ្ជមានជាច្រើន ហើយប៉ះពាល់ដល់ជីវិតរស់នៅ។
សម្ពាធការងារ ជីវិតមានទុក្ខសោក បញ្ហាសុខភាព និងវិបត្តិគ្រួសារ អាចធ្វើឲ្យម្តាយបាក់ទឹកចិត្ត និងមានវិបត្តិផ្លូវចិត្ត ហើយស្ថានភាពនេះហើយ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាព ខួរក្បាល និងការគិតរបស់ទារកនៅក្នុងផ្ទៃ។
ការសិក្សាជាច្រើនបានបង្ហាញ ម្តាយដែលគិតច្រើន ឬមានបញ្ហាផ្លូវចិត្តបែបនេះ ច្រើនតែធ្វើឲ្យខួរក្បាលទារក លូតលាស់មិនបានល្អ។
ដូច្នេះ ម្តាយគ្រប់រូបគួរតែមានពេលដើរលំហែ សម្រាក និងបន្ធូរសម្ពាធនានា នៅពេលមានផ្ទៃពោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com