កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ងួន រតនៈ ថា ភូមិសាស្រ្តមាត់ស្ទឹងសែនល្អ ទើបមានព្រឹត្តិការណ៍កីឡា
14, Mar 2023 , 6:59 pm        
រូបភាព
លោក ងួន រតនៈ(អាវខៀវ) ចូលរួមប្រគល់ពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់។
លោក ងួន រតនៈ(អាវខៀវ) ចូលរួមប្រគល់ពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់។
ដោយ:
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ឆ្នេរខ្សាច់ បាល់ទះឆ្នេរខ្សាច់ និងកីឡាប៉េតង់ឡើង គឺដោយសារតែមានភូមិសាស្រ្តទីតាំងល្អ ទើបអាចដំណើរការបានរលូន និងមានអ្នកគាំទ្រច្រើន។ លោក ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៧ កាលពីថ្មីៗនេះ។

 
«លទ្ធភាពផ្តើមចេញពីកត្តាភូមិសាស្រ្តដែលអំណោយផលសម្រាប់យើងរៀបចំព្រឹត្តិការណ៍កីឡាហ្នឹង»។ នេះបើតាមលោក ងួន រតនៈ ដែលបន្ថែមថា ការរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ឆ្នេរខ្សាច់នេះឡើង គឺក្នុងគោលបំណងបង្កឱ្យមានបរិយាកាសរីករាយដល់មន្រ្តីរាជការ ដែលសម្រាកពីការងារពេលល្ងាច អាចចូលលេងប្រកួតលើឆ្នេរខ្សាច់ខ្យល់បរិសុទ្ធល្អ និងបង្កើន​ចំណងមិត្តភាព។
 


លោក ងួន រតនៈ និយាយថា៖«ជាទូទៅឃើញថា មន្រ្តីរាជការតាំងពីយើងបង្កើតឱ្យមានបាល់ទាត់ឆ្នេរខ្សាច់ហ្នឹងមក តាមស្រុក មន្ទីរអីគាត់បង្កើតកីឡារបស់គាត់មួយក្រុមៗតាមស្ថាប័ន។ ទីលានហ្នឹងយើងរត់លើខ្សាច់ទោះបីដួលក៏មិនអីដែរ យើងលេងដើម្បីសប្បាយ សុខភាព»។ 
 
យ៉ាងណាអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ នៅតែចង់បង្កើតឱ្យមានការប្រកួតកីឡាបាល់ទាត់ឆ្នេរខ្សាច់ បាល់ទះឆ្នេរខ្សាច់ ប៉េតង់ពេលបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យធំ ។ ប៉ុន្តែលោកថារង់ចាំការប្រជុំពិនិត្យលទ្ធភាពជាមួយគណៈកម្មការរៀបចំជាមុនសិន៕
 

Tag:
 បុណ្យទន្លេ
 ងួន រតនៈ
© រក្សាសិទ្ធិដោយ thmeythmey.com