ជាតិ
សេដ្ឋកិច្ច
២ខែ រដ្ឋបានចំណូលពីពន្ធ-អាករគ្រប់ប្រភេទ បាន៥៣៩លានដុល្លារ
15, Mar 2023 , 12:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈឆ្នាំ២០២៣ រដ្ឋ បានចំណូលពីពន្ធ-អាករគ្រប់ប្រភេទប្រមាណ ៥៣៩.២៣លានដុល្លារ បើធៀបនឹងចំណូលពន្ធ-អាករ រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កើនបានប្រមាណ ២៧លានដុល្លារ ស្មើ ៥,២៧ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដាបានប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែមីនា។២ខែនេះ រដ្ឋាភិបាល ក៏បានចំណូលពីពន្ធសំខាន់ៗ ដែលបានរក្សាកំណើនធៀបនឹងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល១៤, ៧៣ភាគរយ ,អាករលើតម្លៃបន្ថែម ៨,៩៣ និងពន្ធលើប្រាក់បៀវត្ស ១១.០១ភាគរយ។ បន្ថែមពីនេះ ក៏ទទួលបានចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) បានប្រមាណ ១៤,៨៧លានដុល្លារអាម៉េរិកផងដែរ។
 
ដោយឡែក នៅខែកុម្ភៈឆ្នាំ២០២៣ រដ្ឋ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញអគ្គនាយកដ្ឋានពន្ធដាបានប្រមាណ ២៣៨,៦០លានដុល្លារអាម៉េរិក ស្មើ ៦,៦៨ភាគរយ នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈឆ្នាំ២០២២ មានការកើនឡើងប្រមាណ ១៤,៦៤លានដុល្លារអាម៉េរិក ស្មើនឹង ៦,៥៤ភាគរយ៕
 
 

Tag:
 ចំណូលពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com